ទន្លេមេគង្គ គឺជាទន្លេដែលវែងជាងគេនៅអាស៊ីអាគ្នេយ៍ និងវែងជាងគេទី៨ លើ ពិភពលោក។ អាងទន្លេមេគង្គលើ ចាប់ផ្តើមនៅក្នុងប្រទេសចិន ដោយហូរចេញពីខ្ពង់រាបទីបេ ឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងអាងទន្លេមេគង្គក្រោម ទន្លេដ៏ធំនេះ បានហូរឆ្លងកាត់ ភាគឦសានប្រទេសថៃ ឡាវ និងកម្ពុជា និងហូរចាក់ទៅតំបន់ដីសណ្ត ដ៏មានជីជាតិ របស់ប្រទេសវៀតណាម។