សម្តេចប៉ាបកំពុងពិចារណាលើបេក្ខភាពកាឌីណាល់តំណាងពេញសិទ្ធិរបស់ទ្រង់

ការិយាល័យព័ត៌មានរបស់សន្តអាសនៈបានប្រកាសថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបាន កំពុងតែពិចារណាហើយត្រូវការពេលវេលានៅក្នុងការសម្រេចតែងតាំងលោកកាឌីណាល់តំណាងពេញសិទ្ធិរបស់ទ្រង់ថ្មី​។

ប្រភពដដែលបានបន្តថា សម្តេចប៉ាបបានមានបន្ទូលថ្មីៗនេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាលោកអភិបាលនៃព្រះសហគមន៍ក្រុងរ៉ូម​ ។​

ប្រភពដដែលបានបន្តថា សម្តេចប៉ាបបានមានបន្ទូលសង្កត់ធ្ងន់ថា ទ្រង់ដឹងអំពីតម្រូវការចាំ​បា​ច់នៅក្នុងការជ្រើសតាំងលោកកាឌីណាល់តំណាងទ្រង់ប្រចាំព្រះសហគមន៍ក្រុងរ៉ូម ប៉ុន្តែសូមទុ​កពេលវេលាសម្រាប់ទ្រង់នៅក្នុងការស្វែងរកបេក្ខជនដែលសមស្របតាមបំណងរបស់គ្រីស្ត​។

ប្រភពដដែលបានបន្តថា នៅក្នុងអំឡុងពេលអន្តរកាលបែបនេះ សម្តេចប៉ាបដែលជាអភិបាលនៃព្រះសហគមន៍ក្រុងរ៉ូម បានលើកទឹកចិត្តដល់អស់លោកអភិបាលនៃព្រះសហគមន៍នានា​ឲ្យបន្តសកម្មភាពរបស់ព្រះសហគមន៍ជាប្រក្រតី​ដូចដែលបានធ្វើជាប្រចាំ​៕

Daily Program

Livesteam thumbnail