សម្តេចប៉ាប៖ ប្រសិនបើមនុស្សចាស់ និងក្មេងៗចេះចែករំលែកសេចក្តីស្រលាញ់ត្រឹមត្រូវសង្គ មកាន់តែមោទនភាព

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា សេចក្តីស្រលាញ់គឺពិតជាសំខាន់ណាស់សម្រាប់ម នុស្សជាតិ ដូច្នេះប្រសិនបើមនុស្សចាស់និងក្មេងៗជំនាន់ក្រោយសុទ្ធតែអាចចែករំលែកសេចក្តីស្រលាញ់ត្រឹមត្រូវនោះសង្គមមនុស្សនឹងពោរពេញដោយសេចក្តីរីករាយ និងសេចក្តីសុខ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលបែបនេះនៅពេលដែលទ្រង់យាងជួប ជាមួយអ្នកចូលរួមក្នុងព្រឹត្តិការណ៍មួយដែលផ្សព្វផ្សាយដោយមូលនិធិមនុស្សចាស់ ដែលមានការចូលរួមដោយយុវជននិងលោកតាលោកយាយប្រមាណជា ៦០០០ នាក់។

នាឱកាសនោះសម្តេចប៉ាបបានមានបន្ទូលសង្កត់ធ្ងន់ថា សេចក្តីស្រឡាញ់អន្តរតំណពូជមានថាមពលក្នុងការផ្លាស់ប្តូរសង្គម និងផ្តល់ប្រាជ្ញាដល់មនុស្សជាតិ។

នៅក្នុងជំនួបដែលរៀបចំកាលពីចុងសប្តាហ៍សម្តេចប៉ាបបានថ្លែងថា  ទាំងមនុស្សចាស់និងយុជនគឺសុទ្ធតែទទួលបានសិទ្ធិនិងកាតព្វកិច្ចរបស់សង្គមដែលពោរពេញដោយសេចក្តីស្រលាញ់ និងករុណា។

នៅក្នុងសុន្ទរកថាថ្លែងទៅកាន់អ្នកចូលរួម សម្តេចប៉ាបបានលើកឡើងពីសារៈសំខាន់នៃមនុស្សវ័យក្មេង និងមនុស្សចាស់ដែលចំណាយពេលជាមួយគ្នាដោយនិយាយថា សេចក្តីស្រឡាញ់រួមគ្នារបស់ពួកគេធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង សម្បូរបែប និងកាន់តែឆ្លាតវៃ។

សម្តេចប៉ាបបានលើកទឹកចិត្ត ឲ្យមនុស្សជាតិគ្រប់ជំនាន់រួមគ្នាថែរក្សានូវសេចក្តីស្រលាញ់និង បន្តសេចក្តីស្រលាញ់នោះ​ជាបន្តបន្ទាប់តាមជំនាន់មនុស្សជាតិ៕

Daily Program

Livesteam thumbnail