សម្តេចប៉ាបយាងជួបជាមួយប្រធានាធិបតីនៃសាធារណរដ្ឋតាជីគីស្ថាន

នៅព្រឹកថ្ងៃសុក្រសប្តាហ៍មុនសម្តេចប៉ាប ហ្វ្រង់ស៊ីស បានស្វាគមន៍លោក អេមូម៉ាលី រ៉ាហ្វមន ( Emomali Rahmon) ប្រធានាធិបតីនៃសាធារណរដ្ឋតាជីគីស្ថាន នៅបុរីវ៉ាទីកង់។

កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ បានលើកឡើងពីសារៈសំខាន់នៃការសន្ទនា និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជន និងវប្បធម៌ សម្រាប់ការលើកកម្ពស់សន្តិភាព និងភាពសុ​ខដុមរមនារបស់ពិភពលោក។

បន្ទាប់ពីជំនួបសម្តេចប៉ាបរួច លោកប្រធានាធិបតី បានបន្តជួបជាមួយលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន (Pietro Parolin) នាយករដ្ឋមន្រ្តីសន្តអាសនៈ ដែលអមដោយលោក ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher) រដ្ឋមន្រ្តីទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិ។

ការិយាល័យព័ត៌មានសន្តអាសនៈបានកត់សម្គាល់ថា នៅក្នុងកិច្ចពិភាក្សាភាគីទាំងពីរបានលើកឡើងពីបញ្ហាទាក់ទងនឹងស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសង្គមរបស់ប្រទេសមួយចំ​នួន។

បន្ទាប់ពីពិភាក្សាភាគីទាំងពីរក៏បានផ្លាស់ប្តូវត្ថុអនុស្សាវរីយគ្នាទៅវិញទៅមក និងសន្យាថា នឹងខិតខំពូនជ្រុំទំនាក់ទំនងកាន់តែប្រសើរជាងមុខ៕

Daily Program

Livesteam thumbnail