សម្តេចប៉ាបនឹងចូលរួមក្នុងសម័យប្រជុំក្រុមប្រទេស G7

សម្តេចប៉ាបហ្វ្រង់ស៊ីស្កូនឹងយាងចូលរួមក្នុងសម័យប្រជុំក្រុមប្រទេស G7 នាពេលខាងមុខដោយទ្រង់គ្រោងនឹងចូលរួមកម្មវិធីមួយដែលនឹងមានបន្ទូលស្តីពីបញ្ញាសិប្បនិមិត្ត ឬហៅថា AI។

ការិយាល័យព័ត៌មានសន្តអាសនៈ បានបញ្ជាក់ថា សម្តេចប៉ាបនឹងមានបន្ទូលនៅក្នុងបទអន្តរា​គមន៍នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស G7 ដែលនឹងរៀបចំនៅ Puglia ភាគខាងត្បូងនៃប្រ​ទេ​សអ៊ីតាលី។

ប្រភពដដែលបានបន្តថា សម្តេចប៉ាបនឹងយាងចូលរួមក្នុងកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅចា​ប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា បន្ទាប់ពីទទួលការប្រកាសដែលធ្វើឡើងដោយនាយករ​ដ្ឋមន្ត្រីអ៊ីតាលី លោក ចចចៀ មេឡូនី ( Giorgia Meloni )។

ប្រភពដដែលបានអះអាងថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលសម្តេចប៉ាប នឹងចូលរួមក្នុ​ងការងាររបស់ក្រុមប្រទេស G7 ដោយបន្ថែមថាសម្តេចប៉ាបនឹងចូលរួម «វគ្គផ្សព្វផ្សាយ»សម្រា​ប់អ្នកចូលរួមជាភ្ញៀវនៅឯកិច្ចប្រជុំនៃក្រុមប្រទេសឧស្សាហកម្មប្រាំពីរនាពេលខាងមុខ។

កិច្ចប្រជុំ​កំពូលនេះត្រូវបានគេដឹងថា នឹងមានការចូលរួមពីមេដឹកនាំ ​សហរដ្ឋអាមេរិក កាណាដា​ បារាំង ចក្រភព​អង់គ្លេស អាល្លឺម៉ង់ និង​ជប៉ុន​៕

Daily Program

Livesteam thumbnail