លោកកាឌីណាល់​ព្យែត្រូ ផារ៉ូលីន បញ្ជាក់អំពីគោលជំហរនៃកំណែទម្រង់របស់ព្រះសហគមន៍

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្ត្រីនៃសន្តអាសនៈបានឆ្លើយតបនឹងសំនួររបស់ អ្នកសារព័ត៌មានពាក់ព័ន្ធនឹងកំណែទម្រង់របស់សម្តេចប៉ាប។

លោកកាឌីណាល់បានបញ្ជាក់ថា ដំណើរការកំណែទម្រង់របស់សម្តេចប៉ាបនឹងមិនអាចដើរ ត្រឡប់ថយក្រោយឡើយ ។

លោកកាឌីណាល់បានឆ្លើយតបនឹងសំណួរថា ព្រះសហគមន៍គឺទាមទារកំណែទម្រង់ ដូចនេះ យើងនឹងបន្តអធិដ្ឋាន ហើយសូមអត់ធ្មត់ តែច្បាស់ណាស់ថា កំណែទម្រង់ជាសកម្មភាពនៃព្រះវិញ្ញាណ កំណែទម្រង់នេះនឹងមិនអាចដើរថយក្រោយឡើយ ។

លោកបានបន្តទៀតថា នេះគឺជាករណីចាំបាច់ដែលព្រះសហគមន៍ត្រូវតែដើរដំណើរទៅមុខ ដើម្បីឆ្លើយតបនឹងបរិបទនៃដំណើរវិវន្តន៍ទៅមុខរបស់ព្រះសហគមន៍ នៅក្នុងពិភពលោកនាបច្ចុប្បន្នភាព៕

Daily Program

Livesteam thumbnail