អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១១ ខែមករាឆ្នាំ២០២៤

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១១ ខែមករាឆ្នាំ២០២៤ តាមម៉ាកុស ១,៤០-៤៥អត្ថាធិប្បាយដោយលោកបូជា​ចារ្យ​ ហ្វ្រង់ស័រ អេមេល្សដាល

នៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះ​យើងឃើញថាព្រះយេស៊ូប្រោសមនុស្សឃ្លង់ម្នាក់ឱ្យបានជាស្អាតបរិសុទ្ធ ទែគូរឱ្យឆ្ងល់ទី១ព្រះយេស៊ូហាមអ្នកឃ្លង់នោះមិនឱ្យប្រាប់អ្នកដទៃ។ ហេតុអ្វី? ព្រះយេស៊ូមិនចង់ឱ្យគេដឹង ឱ្យគេលឺអំពីស្នាមព្រះហស្តរបស់ព្រះអង្គ ព្រះយេស៊ូមិនចង់ប្រកាសដំណឹងល្អ។ ហើយសំណួរទី២ ហេតុអ្វីអ្នកឃ្លង់ម្នាក់នោះមិនធ្វើតាមព្រះហឫទ័យរបស់ព្រះយេស៊ូ? គាត់ធ្វើផ្ទុយគាត់ទៅប្រកាសឱ្យអ្នកដទៃដឹងលឺគ្រប់ទីកន្លែង។ ដូច្នេះធ្វើឱ្យខ្ញុំឆ្ងល់ហើយធ្វើឱ្យខ្ញុំយល់ឃើញថាព្រះយេស៊ូមិនសព្វព្រះហឫទ័យឱ្យអ្នកឃ្លង់នោះប្រកាសប្រាប់អ្នកដទៃថាគាត់បានជាស្អាតបរិសុទ្ធពីព្រោះនៅសម័យនោះជនជាតិអ៊ីស្រាអែលទន្ទឹមរង់ចាំព្រះមេស៊ីជាស្តេចមួយអង្គដែលនឹងប្រោសប្រទានសេចក្តីសុខសាន្តឱ្យប្រជាជនអ៊ីស្រាអែល ហើយនឹងរំដោះគេឱ្យរួចពីខ្មាំងសត្រូវតាមរបៀបលោកិយ៌ ហើយនឹងព្រះយេស៊ូពិតជាព្រះមេស៊ីមែនប៉ុន្តែមិនមែនតាមរបៀបលោកិយ៍ព្រះយេស៊យាងមករំដោះយើងមិនមែន​ឱ្យរួចពីជនជាតិរ៉ូម៉ាំងតែប៉ុណ្ណឹងទេ គឺព្រះយេស៊ូយាងមករំដោះយើងឱ្យរួចពីអំពើបាបជាមូលដ្ឋានគ្រីស្តនៃសេចក្តីអាក្រក់ ហើយនឹងព្រះយេស៊ូប្រោសប្រទានសេចក្តីសុខសាន្ត និងសេរីភាពគឺឱ្យយើងស្គាល់ព្រះជាម្ចាស់ជាព្រះបិតា និងអាចធ្វើមានសេរីភាពធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់កុំឱ្យយើងជាប់នឹងអំពើបាប កុំឱ្យយើងទៅជាឈ្លើយនៃតណ្ហានេះគោលដៅដំបូងរបស់ព្រះយេស៊ូ។ យើងឃើញថាសព្វថ្ងៃគ្រីស្តបរិស័ទខ្លះច្រឡំមិនយល់ពីគោលបំណង មិនយល់អំពីគម្រោងការរបស់ព្រះជាម្ចាស់ អំពើតួនាទីរបស់ព្រះសហគមន៍។ ព្រះសហគមន៍ជួយអ្នកជំងឺ ជួយអ្នកក្រជាទីសំកាល់បង្ហាញថា ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោក ប៉ុន្តែព្រះសហគមន៍មិនអាចជួយសង្គ្រោះអ្នកដទៃទាំងបានទេ ប៉ុន្តែជាទីសំគាល់តូចបង្ហាញថាសំខាន់គឺឱ្យយើងស្គាល់ព្រះជាម្ចាស់ឱ្យយើងមានទំានក់ទំនងយ៉ាងរស់រវើកជាមួយព្រះជាម្ចាស់ពេលនោះយើងបានសេចក្តីសុខសាន្តពិតប្រាកដមែន ទោះបីនូវតែមានជំងឺ ទោះបីនូវតែមានទុក្ខលំបាកតែប្រសិនបើយើងរួមរស់ជាមួយព្រះជាម្ចាស់យ៉ាងពិតប្រាកដយើងនឹងផុតពីទុក្ខលំបាកយ៉ាងពិតប្រាកដមែន គឺយើងអាចឆ្លងផុសពីទុក្ខលំបាក ហើយជីវិតរបស់យើងមានអត្ថន័យថ្មីគឺយើងរួចពិបាកនេះជាគោលដៅដំបូងរបស់ព្រះសហគមន៍។ អ្នកឃ្លង់ម្នាក់នេះទៅប្រកាសប្រាប់អ្នកដទៃមិនធ្វើតាមបញ្ជារបស់ព្រះយេស៊ូមានន័យថាអ្នកឃ្លង់ម្នាក់នេះជាដំណឹងរបស់អ្នកស្វែងយល់ដែលបានជ្រមុជទឹក ដែលបានជួបព្រះយេស៊ូហើយនឹងចង់ប្រកាសដំណឹងល្អឱ្យអ្នកដទៃដែលបានរួចបីបាបហើយនឹងប្រាប់អ្នកដទៃដូចអ្នកស្វែងយល់ ដូចគ្រីស្តបរិស័ទសព្វថ្ងៃ ហើយគ្រីស្តបរិស័ទសព្វថ្ងៃត្រូវតែលះបង់ទៅប្រកាសដំណឹងល្អមិនទទួលពីព្រះសហគមន៍គឺលះបង់ពិតប្រាកដមែន។ លះបង់ពិតប្រាកដមានន័យថា យើងមិនទទួលប្រាក់ខែដើម្បីប្រកាសដំណឹងល្អទេ យើងទៅប្រកាសដំណឹងល្អយកលុយខ្លួនឯងដើម្បីជួយឱ្យអ្នកដទៃស្គាល់ព្រះជាម្ចាស់។ ដូច្នេះពេលខ្លះខ្ញុំចង់ថា យើងយល់ច្រឡំច្រើនណាស់ប្រហែលអត្ថបទថ្ងៃនេះនាំឱ្យយើងកែប្រែចិត្តគំនិតយ៉ាងពិតប្រាកដមែន កុំឱ្យទន្ទឹមរង់ចាំអ្វីៗទាំងអស់ពីព្រះសហគមន៍តែផ្ទុយទៅវិញព្រះសហគមន៍ពឹងផ្អែកលើកម្លាំងកាយកម្លាំងចិត្តរបស់យើងម្នាក់ៗតាមសមត្ថភាពរបស់ខ្លួន។ ផ្ទុយទៅវិញយើងជួយអ្នកក្រតាមអ្វីដែលយើងអាចធ្វើបាន ប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺយើងជួយព្រះសហគមន៍ជួយឱ្យសកាល់ព្រះជាម្ចាស់ ជួយពង្រឹងជំនឿរបស់គ្រីស្តបរិស័ទ។ ជំនឿដែលមានតម្លៃថ្លៃជាងអ្វីៗទាំងអស់ ថ្លៃជាងទ្រព្យសម្បត្តិទាំងអស់ច្រើនជាងជីវិតរបស់ខ្លួនឯង។ សន្តបុគ្គលជាច្រើនបោះបង់ជីវិតរបស់ខ្លួនដោយសារជំនឿ គឺជមនភដែលប្រោសប្រទានសេចក្តីសុខសាន្ត ជំនឿដែលឆ្លងកាត់ឧបសគ្គមិនផុសពីឧបសគ្គតែឆ្លងផុសពីឧបសគ្គ ជំនឿដែលផ្តល់អត្ថន៏យក្នុងជីវិតរបស់យើង។ ប្រសិនបើយើងបានជួបព្រះយេស៊ូដូចមនុស្សឃ្លង់ម្នាក់នោះពិតប្រាកដមែនពេលនោះយើងលះបង់ទាំងអស់ទៅប្រកាសដំណឹងល្អជួយព្រះសហគមន៍វិញ។ អាម៉ែន៕