ទំព័រដើម


តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត

  • 2017-03-16

ស្តាប់សម្លេង

ទាញយក

នៅក្រោមផ្ទះស្ថិតក្នុង​ ស្រុកកោះឧញ្ញ៉ា តី​ យើងសង្កេតឃើញមាន ប្រជាពលរដ្ឋជាច្រើននាក់ កំពុងញាប់ដៃ ក្នុងការត្បាញ សំពត់ហូលផាមួង ដែលជាអត្តសញ្ញាណរបស់ជាតិ។

លោក គង់ សុភី កំពុងកោះកីតម្បាញ សំពត់ហូល​ ដែលមានគោមរំលេចដោយផ្កាភ្ញី យ៉ាងល្អវិចិត្រ ជាគ្រូបង្រៀនមួយរូបក្នុងវិទ្យាល័យមួយ លោក សុភី ឆ្លៀតពេល ទំនេរពីការងារជាគ្រូបង្រៀន មួយជួយត្បាញហូលផាមួង របស់ភរិយា។

លោកបាននិយាយថា សប្បាយចិត្តដែលបានបន្តមរតក ពីដូនតាមួយនេះ ប៉ុន្តែលោកមិនសប្បាយចិត្តទេ នៅពេលតម្លៃនៃសំពត់ហូលនេះ មានទីផ្សារតូចចង្អៀតនាពេលបច្ចុប្បន្ននេះ។

លោក គង់ សុភី បានថ្លែងថា នៅពេលសំពត់ហូលដែលត្បាញរួតគ្មានទីផ្សារ ផលិតផលដែលលោកខំរក្សាពីដូនតាមក ដូចជាគ្មានន័យ ដែលពុំមានទាំងទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារក្រៅប្រទេស។ (សម្លេងទី១)

លោក ឈិន សារ៉ាន់ បាននិយាយដូចនេះថា ការងារត្បាញជាការងារពេល ដែលលោកទំនេរពី​ការងារស្រែ ចម្ការ ដែលលោកជាមនុស្សប្រុសតែមួយរូបគត់ ដែលនៅផ្ទះគោះកីតម្បាញ ខណះពេលដែលស្រ្តីៗ សម្រេចចិត្តបោះបង់ចោលការងារមួយនេះ។

លោក សារ៉ាន់​ បានបន្ថែមថា ខណះសមាជិកគ្រូសាររបស់លោក ងាកទៅរកការងាររោងចក្រ នឹងងាយស្រួលទទួលបានប្រាក់កម្រៃ ជាជាងការងារជាអ្នកតម្បាញហូលផាមួង ដែលតម្លៃរបស់វាថយចុះក៏ដោយ តែលោកនៅតែបន្តមុខរបរនេះ សម្រាប់អោយកូនចៅជំនាន់ក្រោយបានស្គាល់។ (សម្លេងទី២)

អ្នកភូមិនៅស្រុកកោះឧញ្ញ៉ាតី នេះបានចាកចេញស្ទើរតែស្ងាត់ភូមិទៅហើយ ដើម្បីបម្រើការងាររោងចក្រ ដែលបានប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។​

ភូមិនេះកាលពីដើមឡើយ ធ្លាប់តែលឺស្នូរកីតម្បាញ និងមានភាពអូរអរ តែបច្ចុប្បន្នមានភាពស្ងៀមស្ងាត់។

អ្នកស្រី តាំង សៀវអាន ប្រធានសហគមន៏ហូលខ្មែរ បានមានប្រសាសន៏ថា ប្រជាពលរដ្ឋជាង៧០% បានបោះបង់ចោល មុខរបរត្បាញនេះដោយសារតែ ផលិតផល ហូលខ្មែរគ្មានទីផ្សារទូលំទូលាយ និងខ្វះការគាំទ្រ។ (សម្លេងទី៣)

អ្នកស្រីបានបន្តទៀតថា ប្រជាពលរដ្ឋដែលនៅសល់ ពួកគាត់នៅតែរក្សាមុខរបរនេះ ទោះបីជា មានតម្លៃយ៉ាងណាក៏ដោយ និងដោយសារតែ ពួកគាត់ពុំមានមុខរបរក្រៅពីការងារតម្បាញនេះ។​ (សម្លេងទី៤)

អ្នកស្រី ស៊ី ហ្គេច ដែលជាសិប្បករក្នុងភូមិនេះដែលបាន ថ្លែងដូចនេះថា ការងារត្បាញហូលជាការងារដែលពិបាករកប្រាក់ចំណូល ដែលកូនចៅរបស់គាត់ពុំចាប់អារម្មណ៏លើមុខរបរនេះទេ។

លោក ស៊ឺ​ វត្ថា បានមានប្រសាសន៏ថា ការងារតម្បាញរបស់អ្នកភូមិ មានសន្ទុះទីផ្សារខ្លាំងក្នុងកំឡុងឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០៨ នឹងទទួលបានប្រាក់ចំណូលខ្ពស់ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលវត្ថុធាតុដើម ដែលនាំចូលមានតម្លៃខ្ពស់ ប្រាក់ចំណេញសម្រាប់សិប្បកម្មហូល កាន់តែតិចទៅៗ របស់ប្រជាសិប្បករ។ (សម្លេងទី៥)

គួររំលឹកថា ការងារតម្បាញហូលផាមួងខ្មែរនេះ មានតាំងពីដូនតារាងមក នឹងត្រូវបានគាំទ្រខ្លាំងបំផុត ចាប់ពីឆ្នាំ១៩៩០​ រហូតដល់ឆ្នាំ២០០៨។

ដោយ ៖ ផល សុផានិត

ស្តាប់កម្មវិធីផ្សេងទៀត

ប្រធានបទ៖​ ស្រី និង ការងារ

  • ​ 2016-08-26


Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត



ថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន





Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម