ទំព័រដើម


ការព្យាបាលនិងការបន្សាបគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា

  • 2017-03-15

ស្តាប់សម្លេង

ទាញយក

បញ្ហាគ្រឿងញៀន នៅក្នុងព្រះរាជាណាចក្រ កម្ពុជា បច្ចុប្បន្ន ពុំមែនជារឿងថ្មីនោះ ទេ។ គ្រឿងញៀន ជាបញ្ហា ចម្បងសម្រាប់ សង្គម អាណាព្យាបាល សិស្សនិស្សិត និង ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា។

គ្រឿងដែលមានការហូរចូលមកកម្ពុជា មានដូចជា មេតំហេ្វតាមីន កូការអ៊ីន ក្រោមរូបភាព ជាថ្នាំបង្កើន កម្លាំង សម្រាប់អ្នកធ្វើការងារ ធ្ងន់ និង អ្នកធ្វើការនៅពេលយប់ ជាដើម ដែលបានវាយលុកខ្លះក្នុង ស្រទាប់យុវវ័យ ជាពិសេស សិស្ស សាលា អ្នកនេសាទ កម្មករសំណង់ ។

ការរាលដាលពាក់ពន្ធ័និងគ្រឿងញៀន តាមរយះឈ្មួន ដែលបានបង្កើតបណ្តាញ នៅក្នុងសង្គម ទាំងនៅទីក្រុងក៏ដូចជា ជនបទ ដែលពួកគេបាន បញ្ចុះបញ្ចូល​ និងញុះញង់ ថា ថ្នាំទាំងនេះ​ ធ្វើអោយសប្បាយ និង ភ្លេចទុក្ខកង្វល់ ជាដើម។

ចំពោះការព្យាបាលនិងការបន្សាប ជនដែលញៀនគ្រឿងញៀន ត្រូវបានបែងចែក ជា២ ប្រភេទ គឺទី១ តាមរយះស្មារតី នឹងការលើកទឹកចិត្ត ទី២ តាមរយះការព្យាបាលដោយថ្នាំវិជ្ជសាស្រ្ត។

សព្វថ្ងៃនេះរាជរដ្ឋាភិបាលក៏ដូចជាពិភពលោកទាំងមូល បាននឹងកំពុងយកចិត្តទុកដាក់បំផុត ចំពោះបញ្ហាជនដែលរងគ្រោះដោយថ្នាំញៀននេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន បានចាត់វិធានការ យ៉ាងសកម្ម ដោយបានឃាត់ខ្លួនឈ្មួនជួញដូរគ្រឿងញៀននេះ។

លើសពីនេះទៅទៀតរាជរដ្ឋាភិបាល បានគិតគូរដល់ការព្យាបាលស្តានិតិសម្បទារ​ជនដែល ញៀនគ្រឿងញៀន ដោយបានបង្កើតកន្លែងសម្រាប់ផ្តាច់គ្រឿងញៀន ជាច្រើនកន្លែងនៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម មាស រឺទ្ធ អគ្គលេខាធិការ នៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៏ថា បុគ្គលដែលញៀនគ្រឿងញៀនគ្រប់ប្រភេទត្រូវបានចាត់ទុកជាជនរងគ្រោះ និងបានកំពុងជុំរុញទឹកចិត្តពួកគាត់អោយទៅទទួលយកសេវា ផ្តាច់គ្រឿងញៀនថែមទៀតផង។ (សម្លេងទី១)

ឯកឧត្តមបានមានប្រសាសន៏បន្ថែមទៀតថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានបំផុសអោយ គណះកម្មាធិការជាតិ ប្រឆាំងគ្រឿងញៀន ទូទាំងរាជធានី ខេត្ត បង្កើតនូវកន្លែងផ្តល់សេវាព្យាបាល បន្សាប​ នឹងស្តារនិតិសម្បទារ ដែលហៅថាមណ្ឌលបណ្តោះអាសន្ន ចែកចេញជា២ ផ្នែក ដោយរួមមានមជ្ឍមណ្ឌលរបស់​ រដ្ឋ និងឯកជន។ (សម្លេងទី២)

កន្លងមកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន​ បានខិតខំបង្កើតនូវការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ការទប់ស្កាត់ បទល្មើសទាក់ទងនឹង ការផលិត ចរាចរណ៏គ្រឿងញៀន គ្រប់ប្រភេទ។

ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ផងដែរថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវយុទ្ធសាស្ត្រ​ ទប់ស្កាត់ បង្កានឹងបង្រ្កាប គ្រឿងញៀន ដែលមាន អគ្គស្នងការដា្ឋននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន។​ (សម្លេងទី៣)

ដើម្បីព្យាបាលអ្នកញៀនគ្រឿងញៀន មនុស្សគ្រប់រូបជាពិសេស យុវវ័យ ត្រូវធ្វើការសម្រេចចិត្តអោយបានច្បាស់ថា ឈប់ប្រើគ្រឿងញៀន ជៀសឆ្ងាយពីអ្នកប្រើប្រាស់គ្រឿងញៀន នឹងទៅជួបអ្នកផ្តល់ប្រឹក្សាអំពីការផ្តាច់គ្រឿងញៀន នៅឯមន្ទីរពេទ្យ ឬ មជ្ឍមណ្ឌលផ្តាច់គ្រឿងញៀនជាដើម។

គួររំលឹកផងដែរថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា​ មានមជ្ឍមណ្ឌលបន្សាប និងផ្តាច់គ្រឿងញៀន ចំនួន៧ជារបស់រដ្ឋ នឹង៣ជារបស់ឯកជន៕

ដោយ ៖​ ផល សុផានិត

ស្តាប់កម្មវិធីផ្សេងទៀត

ប្រធានបទ៖​ ស្រី និង ការងារ

  • ​ 2016-08-26


Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត



ថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន





Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម