ទំព័រដើម


គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន

  • 2017-03-14

ស្តាប់សម្លេង

ទាញយក

បញ្ហាគ្រឿងញៀន នៅក្នុងព្រះរាជាណាចក្រ កម្ពុជា បច្ចុប្បន្ន ពុំមែនជារឿងថ្មីនោះ ទេ។ គ្រឿងញៀន ជាបញ្ហា ចម្បងសម្រាប់ សង្គម អាណាព្យាបាល សិស្សនិស្សិត និង ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា។

គ្រឿងដែលមានការហូរចូលមកកម្ពុជា មានដូចជា មេតំហេ្វតាមីន កូការអ៊ីន ក្រោមរូបភាព ជាថ្នាំបង្កើន កម្លាំង សម្រាប់អ្នកធ្វើការងារ ធ្ងន់ និង អ្នកធ្វើការនៅពេលយប់ ជាដើម ដែលបានវាយលុកខ្លាំងក្នុង ស្រទាប់យុវវ័យ ជាពិសេស សិស្ស សាលា អ្នកនេសាទ កម្មករសំណង់ ។

ការរាលដាលពាក់ពន្ធ័និងគ្រឿងញៀន តាមរយះឈ្មួន ដែលបានបង្កើតបណ្តាញ នៅក្នុងសង្គម ទាំងនៅទីក្រុងក៏ដូចជា ជនបទ ដែលពួកគេបាន បញ្ចុះបញ្ចូល​ និងញុះញង់ ថា ថ្នាំទាំងនេះ​ ធ្វើអោយសប្បាយ និង ភ្លេចទុក្ខកង្វល់ ជាដើម។

ឯកឧត្តម មាស រឺទ្ធ អគ្គលេខាធិការនៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងដូចនេះថា ការរីករាលដាលនៃគ្រឿងញៀន ប៉ះពាល់ដល់យុវជនកម្ពុជា​ ដែលសិ្ថតនៅចន្លោះ អាយុពី ១៨​ទៅ៣៥ ឆ្នាំ បាននឹងកំពុងក្លាយខ្លួនទៅជាអ្នករួមចំនែក ក្នុងការប្រើប្រាស់ គ្រឿងញៀនផង និង មួយចំនួនក្លាយទៅជា អ្នកញៀនគ្រឿងញៀនផង។ (សម្លេងទី១)

 

ឯកឧត្តមបានបន្តថា មូលហេតុ ចម្បងដែលធ្វើអោយ កា្លយខ្លួនទៅជាអ្នកញៀនគ្រឿងញៀន មាន២ គឺទី១ ភាពភ្លឺតភ្លឺន នៃយុវវ័យដែលចង់ដឹងចង់ស្គាល់នៃគ្រឿងញៀន ទី២ កង្វះខាតនៃមធ្យោបាយ ផ្សព្វផ្សាយ អប់រំអោយបានស៊ីជម្រៅដល់បុគ្គល។ (សម្លេងទី២)

បើតាមការសិក្សាវិជ្ជសាស្ត្របានបង្ហាញថា គ្រឿងញៀនបណ្តាលអោយសមីខ្លួនមានបញ្ហា ទាក់ទងនិងអារម្មណ៏ ផ្ទាល់របស់ពួកគេ ជាពិសេសពួកគេមានការអន់ ចិត្តជាមួយក្រុមគ្រួសារ ឬមានអំពើហឹង្សាក្នុងគ្រួសារ ជាដើម ហើយក្នុងចំណោម អ្នកមានបញ្ហាផ្លូវចិត្ត។

វិជ្ជបណ្ឌិត សោម កុសល បានថ្លែងថា មនុស្សប្រើប្រាស់គ្រឿងញៀន មកពីកត្តាខាងក្រៅ និងកត្តាខាងក្នុង។ កត្តាខាងក្រៅមានន័យថា បរិស្ថានខាងក្រៅជុំវិញអ្នកជម្ងឺ ទី១អ្នកដែលប្រើខ្លួនឯង កត្តាខាងក្រៅតាមរយះអ្នកលក់គ្រឿងញៀន ដោយឃោសនាអូសទាញ ផលិតផលគ្រឿងញៀននេះឯង។ (សម្លេងទី៣)

នៅក្នុងប្រទេសកម្ពុជាមាន គ្រឿងញៀន២សំខាន់ៗ ដែលទី១គឺប្រភេទ យ៉ាម៉ា ដែលជាសារធាតុពិត​ របស់មេតំហ្វេតាមីន ជាថ្នាំដែលធ្វើអោយខួរក្បាលកំរើក យ៉ាងសកម្ម ហើយប្រើយូរបណ្តាលអោយខូចប្រពន្ធ័ខួរក្បាល និងមិនអាចព្យាបាលបាន។​ ទី២ គឺប្រភេទ សុរា ដែលជាប្រភេទគ្រឿងញៀនម្យ៉ាងដែរ នឹងត្រូវបានប្រើប្រាស់ទាំងក្មេងទាំងចាស់ ទាំងប្រុសទាំងស្រី​ តែក្នុងករណីខ្លះគេសង្កេតឃើញមានយុវជនមួយចំនួនប្រើប្រាស់ លាយបញ្ចូលគ្នារវាងមេតំហ្វេតាមីន និងសុរាតែម្តង។

លោកវិជ្ជ សោម កុសល បានបន្ថែមថា ការប្រើប្រាស់គ្រឿងញៀន វាបណ្តាលអោយប៉ះពាល់ធ្ងន់ធ្ងរខ្លាំង លើខួរក្បាលនិងរូបរាងកាយ នឹងធ្វើអោយប្រពន្ធ័សរសៃប្រសាទ មានបញ្ហា ហើយវាអាចធ្វើអោយខួរក្បាលយើងចុះខ្សោយ ទាំងការគិត និងប្រាជ្ញាស្មារតី ក្នុងករណីធ្ងន់ធ្ងរ វាអាចធ្វើអោយដាច់សរសៃឈាមក្នុងខួរក្បាល ឬអាចស្លាប់ក្នុងករណីប្រើប្រាស់ក្នុងកម្រឹតខ្ពស់​។ (សម្លេងទី៤)

យោងតាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការ ៦ ខែក្នុងការបោសសម្អាតគ្រឿងញៀន ក្នុងប្រទេសកម្ពុជា ដែលមានសម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការបង្ក្រាបបាន ជាង១០០០ករណី ទូទាំងផ្ទៃប្រទេស ក្នុងរយះពេលជាង៣ខែ កន្លងមកនេះ។

ដោយ​ ៖ ផល សុផានិត

ស្តាប់កម្មវិធីផ្សេងទៀត

ប្រធានបទ៖​ ស្រី និង ការងារ

  • ​ 2016-08-26


Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត



ថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន





Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម