ទំព័រដើម


សហគមន៍គ្រិស្តបរិស័ទជនជាតិកូរ៉េ រៀបចំពិធីប្រោសទឹកព្រះពរ បើកការដ្ឋានសាងសង់អគារថ្មី

  • 2017-03-07

ស្តាប់សម្លេង

ទាញយក

គម្រោងសាងសង់អគារថ្មី សម្រាប់បំរើការ ឲ្យការធ្វើសកម្មភាពផ្សេងៗរបស់សហគមន៍ ជនជាតិកូរ៉េ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា បានរៀបចំពិធីប្រោសទឹកព្រះពរ ​បើកការដ្ឋានសាងសង់ កាលពីរសៀល ថ្ងៃអាទិត្យទី០​៥ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ នៅមណ្ឌលសកម្មភាពភ្នំពេញថ្មី ក្រោមអធិបតីភាពលោក អភិបាល អូលីវីយេ ជ្មីហស៊្លែរ ជាអភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ លោក បូជាចារ្យសួន​ហង្សលី ជាបូជាចារ្យទទួលខុសត្រូវ នៅមណ្ឌល សកម្មភាពភ្នំពេញថ្មី  លោកបូជាចារ្យអ៊ីនហ្គុន តំណាងឲ្យសហគមន៍បងប្អូនគ្រិស្តបរិស័ទ ជនជាតិកូរ៉េ រួមជាមួយបងប្អូនគ្រិស្តបរិស័ទ ជនជាតិកូរ៉េប្រមាណជាង៥០នាក់ ។

លោកអូលីវីយេ ជ្មីតហស៊្លែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានមាន ប្រសាសន៍ថា នៅថ្ងៃនេះយើងឆ្លៀតឱកាស ដោយសូមព្រះជាម្ចាស់ប្រទានពរ សម្រាប់ការ សាងសង់អគារថ្មីដោយជោគជ័យ​ ។ ទីតាំងដីនេះ ស្ថិតនៅក្នុងមណ្ឌលសកម្មភាពភ្នំពេញថ្មី គឺយើងបានរៀបចំនូវគម្រោងជាច្រើន ជាក់ស្តែងអ្វីដែលយើងបានរៀបចំហើយ គឺរៀបចំ ជាមជ្ឈមណ្ឌល សម្រាប់ការអប់រំ និងសំណាក់ធម៌ ជួបជុំគ្នាប្រជុំ ​ព្រមទាំងបំរើឲ្យការរៀបចំ សម្រាប់ការធ្វើសកម្មភាពផ្សេងៗទៀត ។

លោកអភិបាលបានបន្តដោយលើកជាសំណូមពរថា ក្រោយពីបញ្ចប់ការសាងសង់អគារនេះ ព្រះសហគមន៍ និងសហគមន៍គ្រិស្តបរិស័ទជនជាតិកូរ៉េ អាចប្រើប្រាស់អគារនេះរួមគ្នា ដោយ ទីតាំងមួយផ្នែកនៃអគារនេះ ប្រើសម្រាប់បងប្អូនគ្រិស្តបរិស័ទកូរ៉េ គឺសម្រាប់ការអធិដ្ឋាន និង ការជួបជុំគ្នា ហើយនិងមួយផ្នែកទៀតសម្រាប់ប្រើប្រាស់ ធ្វើជាការិយាល័យរបស់មណ្ឌល សកម្មភាពភ្នំពេញថ្មី ដូចជាការអប់រំ សុខភាព និងកម្មវិធីសម្រាប់យុវជនជាដើម ។

តំណាងសហគមន៍បងប្អូនគ្រិស្តបរិស័ទជនជាតិកូរ៉េ លោកបូជាចារ្យអ៊ីនហ្គុន បានមាន ប្រសាសន៍ថា ចាប់តាំពីឆ្នាំ២០០៨ មក ក្រុមគ្រិស្តបរិស័ទជនជាតិកូរ៉េ ដែលបានធ្វើការ និងស្នាក់នៅក្នុងប្រទេសកម្ពុជា គឺក្រៅពីការជួបជុំគ្នា ថ្វាយអភិបូជា និងលើកតម្កើង ព្រះជាម្ចាស់ ក្រុមគ្រិស្តបរិស័ទកូរ៉េ បានរួបរួមគ្នា ក្នុងការធ្វើសកម្មភាពផ្សេងៗ ទាក់ទងទៅនិង កិច្ចការមនុស្សធម៌ និងការសម្តែងមេត្តាករុណា ។

លោកបានបន្តថា ក្នុងនាមសហគមន៍គ្រិស្តបរិស័ទជនជាតិកូរ៉េ សូមថ្លែងអំណរគុណចំពោះ លោកអភិបាល អូលីវីយេ ដែលជួយគាំទ្រទាំងស្មារតី និងការគាំទ្រទៅលើការងារសាងសង់ អគារនេះ​។ សម្រាប់កិច្ចការទាំងអស់នេះ សហគមន៍ជនជាតិកូរ៉េនៅកម្ពុជា បានទទួលនូវការ គាំទ្រជាច្រើនពីសំណាក់ លោកអភិបាលអូលីវីយេរៀងរហូតមក ជាក់ស្តែងលោកអភិបាល បាន អនុញ្ញាត្តនិងយល់ព្រមប្រគល់ដីមួយចំណែកនៅក្នុងមណ្ឌលសកម្មភាពនៃភូមិភាគ ភ្នំពេញ សម្រាប់ឲ្យសហគមន៍ជនជាតិកូរ៉េសាងសង់អគារ ក្នុងការជួបជុំគ្នាធ្វើសកម្មភាព ផ្សេងៗ ។

លោកបូជាចារ្យអ៊ីនហ្គុន បានបញ្ជាក់ថា អគារថ្មីនេះ គ្រោងសាងសង់ឲ្យចប់រួចរាល់នៅក្នុង រយៈពេល១០ ខែ ខាងមុខ ពោលគឺបញ្ចប់រួចរាល់ នៅមុនពិធីបុណ្យព្រះយេស៊ូប្រសូត្រ ចុងឆ្នាំនេះ។ ចំណែកថវិការចំណាយសម្រាប់ការសាងសង់អគារនេះ គឺបានមកពីការចូលរួម និងឧបត្ថម្ភពីក្រុមគ្រិស្តបរិស័ទកូរ៉េនៅក្នុងប្រទេសកម្ពុជា និងការឧបត្ថម្ភពីគ្រិស្តបរិស័ទនៅ ប្រទេសកូរ៉េ ។

សូមបញ្ជាក់ថា ទៅថ្ងៃអនាគតសម្រាប់ទីតាំងដីនៅមណ្ឌលសកម្មភាពភ្នំពេញថ្មីនេះ គ្រោងនឹង មានការសាងសង់អគារនានាលើគម្រោង ជាច្រើនមានដូចជា  សង់វិសាលព្រះវិហារមួយ វិទ្យាស្ថានអប់រំ មន្ទីរពេទ្យរបស់ព្រះសហគមន៍ និងគម្រោងសកម្មភាពផ្សេងៗទៀត ដែលបំរើ ឲ្យការងារអប់រំ សុខភាព និងកិច្ចការមនុស្សធម៌ផ្សេងៗ សម្រាប់ភូមិភាគភ្នំពេញទាំងមូល ៕

ស្តាប់កម្មវិធីផ្សេងទៀត

ប្រធានបទ៖​ ស្រី និង ការងារ

  • ​ 2016-08-26


Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត



ថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន





Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម