ទំព័រដើម


ព្រះសហគមន៍កាតូលិក៖ រដូវត្រណម ចាប់ផ្តើមថ្ងៃពុធនេះ ជាថ្ងៃបុណ្យរោយផេះ

  • ថ្ងៃ​ពុធ ទី០១ ខែមិនា ឆ្នាំ២០១៧

ចាប់ពីថ្ងៃពុធ ទី០១ ខែមីនានេះ គឺជាថ្ងៃបុណ្យរោយផេះ ហើយក៏ជាថ្ងៃដែលព្រះសហគមន៍កាតូលិកទូទាំងពិភពលោក បានចាប់ផ្តើមចូលទៅក្នុងរដូវសែសិបថ្ងៃ គឺជារដូវមួយ នៅ ក្នុងចំណោមពិធីបុណ្យជាច្រើនផ្សេងៗ របស់ព្រះសហគមន៍កាតូលិក ដើម្បីជួយតម្រង់ផ្លូវជីវិត របស់គ្រិស្តបរិស័ទ ក្នុងការរស់នៅឲ្យស្របតាមជំនឿរបស់ខ្លួន​ ដែលជាសាវ័ករបស់ព្រះយេស៊ូ។

នៅថ្ងៃនេះដែរ ក៏ជាថ្ងៃទីមួយ នៃរដូវអប់រំពិសេស ក្នុងឱកាសនៃការរៀបចំខ្លួន និងការ កែប្រែចិត្តគំនិតរបស់ខ្លួន ដែលត្រូវទទួលស្គាល់នូវអំពើបាបរបស់ខ្លួនម្នាក់ៗ ។ រដូវអប់រំ ពិសេស ឬរដូវ៤០ថ្ងៃ ឬរដូវត្រណមនេះ មានរយៈពេល៤០ថ្ងៃ មុនថ្ងៃបុណ្យចម្លង ជាថ្ងៃដែលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ ហើយរយៈពេលដ៏ពិសេសមួយនេះ ជាឱកាសមួយសម្រាប់ គ្រីស្តបរិស័ទគួរតែយកចិត្តទុកដាក់ រិះគិតអំពីជំនឿរបស់ខ្លួនបន្ថែមទៀត ដោយផ្សារភ្ជាប់នូវការ ទំនាក់ទំនងយ៉ាងពិសេសផ្ទាល់ខ្លួន ឲ្យកាន់តែជិតស្និទ្ឋជាមួយព្រះជាម្ចាស់ ។

ជាពិសេសជាងនេះទៅទៀត សម្រាប់គ្រិស្តបរិស័ទ យើងម្នាក់ៗ ត្រូវយកចិត្តទុកដាក់ ក្នុងការអធិដ្ឋាន ស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ និងចែកទានដល់អ្នកក្រីក្រជាដើម ព្រមទាំងការ ព្យាយាមកែប្រែចិត្តគំនិតជារៀងរាល់ថ្ងៃ ដោយរស់នៅឲ្យស្របតាមជំនឿរបស់ខ្លួន គឺផ្ញើជីវិត រស់នៅប្រចាំថ្ងៃរបស់ខ្លួនទាំងស្រុងទៅលើព្រះជាម្ចាស់ជានិច្ច ។

លោកបូជាចារ្យកាលេ ណានី ឆារលេស ជាបូជាចារ្យជំនួយនៅក្នុងមណ្ឌលសកម្មភាព ភ្នំពេញខាងជើង នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានមានប្រសាសន៍ថា នៅក្នុង ថ្ងៃនេះ គឺជាថ្ងៃរោយផេះ ដូច្នេះយើងម្នាក់ៗជាគ្រិស្តបរិស័ទត្រូវការតមអាហារ គឺតមសាច់ ដោយតមមួយពេលក្នុងមួយថ្ងៃ ។ ពោលការតមនេះសម្រាប់គ្រិស្តបរិស័ទ គឺចាប់ផ្តើម ពីអាយុ ១៨ឆ្នាំ​ ដល់អាយុ ៦០ឆ្នាំ ប៉ុន្តែសម្រាប់អ្នកដែលមានសុខភាពមិនសូវល្អអាចលើកលែងបាន​។

លោកបានបញ្ជាក់បន្ថែមថា នៅពេលដែលយើងទាំងអស់គ្នាចូលទៅក្នុងរដូវត្រណម គឺនាំឲ្យយើងជឿថា ព្រះជាម្ចាស់ជួយជំរះចិត្តគំនិតរបស់យើងម្នាក់ៗឲ្យបានស្អាតបរិសុទ្ធ ។ 

សម្លេង
យើងខ្ញុំសូមអង្វរព្រះជាម្ចាស់ សូមទ្រង់ប្រោសប្រទានពរឲ្យយើងទាំងអស់គ្នា ខិតខំព្យាយាម រស់នៅស្របតាមជំនឿរបស់ខ្លួនម្នាក់ៗផង !!! អាម៉ែន ។Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀតថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន

Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម