ទំព័រដើម


យុវជនគង់ រ៉ៃយ៉ា ត្រូវបានដោះលែងចេញពីពន្ធនាគាព្រៃសវិញហើយ

  • ថ្ងៃ​ពុធ ទី២២ ខែកុម្ភះ ឆ្នាំ២០១៧

ព្រឹកថ្ងៃ​ទី​២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ នេះ ​យុវជន​ដែលធ្លាប់បានអំពាវនាវឲ្យធ្វើបដិវត្តពណ៌​ នៅលើបណ្តាញសង្គម Facebook ឈ្មោះ គង់​ រ៉ៃយ៉ា​ ត្រូវបានដោះលែងចេញពីពន្ធនាគាព្រៃសវិញហើយ បន្ទាប់ពីអនុវត្តទោស រួចរាល់ ចំនួន១៨ខែ តាមសាលក្រមរបស់តុលាការក្រុងភ្នំពេញ ។

យុវជន​ឈ្មោះ​ គង់ រ៉ៃយ៉ា ត្រូវ​បាន​​តុលាការ​​ក្រុងភ្នំពេញសម្រេចឃុំ​ខ្លួន ​ដាក់​ពន្ធនាគារ​ព្រៃស កាលពី​ថ្ងៃទី​២២​ ខែ​សីហា​ឆ្នាំ២០១៥​ ក្រោម​ការ​ចោទ​ប្រកាន់ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាអាទិ៍។ ​យុវជនរូបនេះ ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១៨ខែ។

មូលហេតុដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន ហើយរហូតឈានទៅដល់ការកាត់ទោសនេះ ដោយសារ តែយុវជន គង់ រ៉ៃយ៉ា បានអំពាវនាវលើបណ្តាញសង្គម Facebook កាលពីដើមខែសីហា ឆ្នាំ២០១៥ ឱ្យប្រជាពលរដ្ឋខ្មែរចូលរួមធ្វើបដិវត្តពណ៌ជាមួយខ្លួន ។

យុវជន​​​ គង់​ រ៉ៃយ៉ា​ អាយុ​២៦ឆ្នាំ​ មានរហស្សនាមនៅក្នុងហ្វេសប៊ុក Soriya Koko បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ​facebook យ៉ាងដូច្នេះថា​៖ «​តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយ ខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌​ដើម្បីផ្លាស់ប្តូររបបមួយ​នេះចេញ​ពី សង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ​»​។

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន យុវជន គង់ រៃយ៉ា បាននិយាយថា កាលពីពេលអាជ្ញាធរចាប់ខ្លួន លោកនៅសាកលវិទ្យាល័យខេមរៈ គឺពួកគេធ្វើដូចជាជនចាប់ជំរិត ដោយមានប៉ូលិសពាក់អាវស៊ីវិល ហើយចូលចាប់ខ្លួនលោក ទាំងគ្មានដីកាពីតុលាការនោះទេ ។

បន្ទាប់ពីចេញពីពន្ធនាគារ យុវជន គង់ រ៉ៃយ៉ា បានប្តេជ្ញាខិតខំរៀនសូត្របន្តនិងនៅតែចូលរួមតស៊ូ ធ្វើការងារជួយសង្គមជាតិ ឲ្យរឹងរិតតែខ្លាំងជាងមុនទៅទៀត ដើម្បីសង្គមមានយុត្តិធម៌ មានការ គោរពសិទ្ធិមនុស្ស មានលទ្ធិប្រជាធិបតេយ្យសេរីពិតប្រាកដនៅក្នុងប្រទេសកម្ពុជា ។

ទាក់ទិននិងការចោទប្រកាន់ពីតុលាការរឿងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ថា ចង់ផ្តួលរំលំរដ្ឋាភិបាល ដោយការធ្វើបដិវត្តន៍ពណ៌ យុវជន គង់ រ៉ៃយ៉ា បានលើកឡើងថា នោះគ្រាន់តែជាសិទ្ធិសេរីភាពបញ្ចេញមតិ និងជាការនិយាយ តាមសំដីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគាត់និយាយអំពីពាក្យបដិវត្តន៍ពណ៌នេះ ហើយ យុវជន គង់ រ៉ៃយ៉ា ដែលជានិស្សិតឆ្នាំទី១ នៅសកលវិទ្យាល័យ កំពុងសិក្សានៅក្នុងរាជធានីភ្នំពេញ បានយកពាក្យនេះទៅសួរលោកគ្រូថា តើពាក្យបដិវត្តន៍ពណ៌មានន័យដូចម្តេច ? ហេតុអីរដ្ឋាភិបាលខ្លាចពាក្យបដិវត្តន៍ពណ៌នេះខ្លាំងម៉្លេះ ? លោកគ្រូបានឆ្លើយប្រាប់ថា ពាក្យបដិវត្តន៍គឺ ជាការផ្លាស់ប្តូរ ពីអាក្រក់ឲ្យទៅល្អ ពីក្រឲ្យទៅមាន ពីនយោបាយដឹកនាំអវិជ្ជមាន ឲ្យទៅនយោបាយ វិជ្ជមាន ជាដើម និយាយជារួមពាក្យថា បដិវត្តុន៍គឺគ្មានអ្វីជាការខុសច្បាប់ក្នុងសង្គមប្រជាធិបតេយ្យទេ ។ ដោយសារតែយុវជន គង់ រ៉ៃយ៉ា ចង់ចេះចង់ដឹងនិងចង់ផ្លាស់ប្តូរពីអាក្រក់ឲ្យទៅល្អដូច្នេះហើយ ទើបយុវជនរូបនេះយកពាក្យនេះទៅបញ្ចេញមតិក្នុងបណ្តាញសង្គមFacebook ដូច្នោះនោះ ៕



Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត



ថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន





Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម