ទំព័រដើម


បុណ្យព្រះយេស៊ូសម្តែងព្រះអង្គនៅភ្នំពេញ

  • ថ្ងៃ​អាទិត្យ ទី០៨ ខែមករា ឆ្នាំ២០១៧

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានប្រារព្វបុណ្យព្រះយេស៊ូសម្តែង​ព្រះអង្គ​កាលពីថ្ងៃទី៨ មករា ២០១៦នេះ នៅព្រះវិហារសន្តប៉ូល និងសន្តសិលា ភ្នំពេញថ្មី ក្រោមអធិបតីភាពលោកអភិបាលអូលីវីយេ ជ្មីតអ៊ីស្ល៊ែរ ដោយមានការចូលរួមពីបណ្តាតំណាងព្រះ​សហគមន៍ បុព្វជិត បុព្វជីតា និងស្ថាប័នទាំងអស់របស់ភូមិភាគភ្នំពេញ។

នៅក្នុងកម្មវិធីនេះលោកអភិបាលបានប្រកាសអរព្រះគុណព្រះជាម្ចាស់ និងអរគុណដល់សហការី បងប្រុស បងស្រីទាំងអស់ដែលបានខិតខំប្រឹង​ប្រែង​ក្នុង​ការ​ប្រកាស​ដំណឹងល្អក្នុង​ឆ្នាំមហាករុណាទិគុណកន្លងមកនេះ។

លោកអូលីវីយេ ក៏បានលើកឡើងផងដែរអំពីសារលិខិតរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ និងពន្យល់ឲ្យគ្រីស្តបរិស័ទទាំងអស់ ឲ្យចូលទៅក្នុងពេលវេលាដើម្បីបដិវត្ត​នៃ​ធម៌មេត្តា​ករុណា​របស់ព្រះជាម្ចាស់ គឺជាពេលវេលាដើម្បីក្រោកឡើង ចូល​ទៅ​ក្នុងបដិវត្ត​នៃ​សេចក្តី​ស្រឡាញ់​ និងសេចក្តីសង្ឃឹម។

បើតាមប្រសាសន៍របស់លោកអភិបាលព្រះសហគមន៍បន្ទាប់ពីមើលវីដេអូ ដែលបង្ហាញអំពីសកម្មភាពដែលព្រះសហគមន៍បានធ្វើរយៈពេលមួយឆ្នាំកន្លង​ទៅ​លោក​​បានជំរុញ និងលើកទឹកចិត្តដើម្បីបន្តសកម្មភាព​នេះបន្ថែមទៅមុខទៀត​ ដោយមានប្រសាសន៍ថា "លទ្ធផលនៃសកម្មភាពដែលបងប្អូនបាន​ឃើញ​ក្នុងវីដេអូនេះ​នាំ​ឲ្យយើងមានកម្លាំង និងដឹងថាព្រះសហគមន៍នីមួយៗបាន​យក​ចិត្ត​ទុកដាក់​លើសកម្មភាពមេត្តា​ករុណា និងសូមឲ្យយើងបន្ត និងចាប់ផ្តើមធ្វើថែមទៀត ហើយនេះជាពេលវេលានៃមេត្តាករុណា”។

លោកក៏បានបង្ហាញផងដែរនូវ អំណរសប្បាយក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត និងអំពីវត្តមានរបស់ព្រះជាម្ចាស់ដែលបានប្រសូតជាមនុស្ស តាមរយៈមុខរបស់បងប្អូន​ដែលលោកបានជួប ដែលបញ្ជាក់ច្បាស់ថាអ្វីៗទាំងអស់បងប្អូនទទួល​​​និងចូលរួម ពោរពេញដោយអំណរសប្បាយ កម្លាំង​ សេចក្តីសុខ និងសន្តិភាព គឺជាឫទ្ធានុភាពរបស់ព្រះម្ចាស់។ 

ឆ្នាំមេត្តាករុណាបានបិទ តែសកម្មភាពគឺត្រូវតែបន្តរ ព្រះសហគមន៍ភូមិភាគភ្នំពេញមានផែនការធំសំខាន់ៗបន្ថែមទៀត ដែលបង្ហាញដោយលោកអូលីវីយេ គឺ៖ សហគ្រិនភាពសង្គម និង សិប្បកម្ម ។ សហគ្រិនភាពសង្គម និងកសិកម្ម។ កសាងវិទ្យាល័យបច្ចេកទេស​​​ កសិកម្ម និងទេសចរណ៍។ សាលាពេទ្យមធ្យម ២០១៨ និងបើកមន្ទីរពេទ្យកាតូលិកក្នុង​ឆ្នាំ២០២២។  

ដើម្បីលើកទឹកចិត្តសហការីព្រះសហគមន៍ទាំងអស់ និងចែករំលែកអំណរសប្បាយដែលព្រះយេស៊ូបានយាងមកចាប់កំណើតជាមនុស្ស លោកអភិបាលបានចែកសៀវភៅធម្មទេសនាក្នុងឆ្នាំមហាករុណាទិគុណកន្លងទៅដល់អ្នកចូលរួមទាំងអស់គ្នា និងមានពិធីជប់លៀងយ៉ាងសប្បាយរីករាយ។​

ដោយ​ដាលីស



Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត



ថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន





Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម