ទំព័រដើម


ភូមិភាគភ្នំពេញ ប្រកាសបើកឆ្នាំក្រុមគ្រួសារ

  • ថ្ងៃ​អាទិត្យ ទី០៨ ខែមករា ឆ្នាំ២០១៧

 

លោកអភិបាលអូលីវីយេ ជ្មីតអ៊ីស៊្លែរ បានប្រកាសយកឆ្នាំ២០១៧ ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ជាឆ្នាំដែលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ត្រូវយកចិត្តទុកដាក់ជាពិសេស លើប្រធានបទ ក្រុមគ្រួសារ ។ ការប្រកាសនេះបានធ្វើឡើងក្នុង ឱកាសបុណ្យព្រះយេស៊ូសម្តែងព្រះអង្គកាលពីថ្ងៃទី៨ មករា ២០១៦នេះ នៅព្រះវិហារសន្តប៉ូល និងសន្តសិលា ភ្នំពេញថ្មី ដោយមានការចូលរួមពីបណ្តាតំណាងព្រះ​សហគមន៍ បុព្វជិត បុព្វជីតា និងស្ថាប័នទាំងអស់នៃភូមិភាគភ្នំពេញ។

ក្នុងពេលនោះលោកអភិបាលអូលីវីយេ បានមានប្រសាសន៍រំឭកអំពីសារលិខិត​របស់​សម្តេចប៉ាប ដែលបានសរសេរអំពី “អំណរសប្បាយនៃសេចក្តីស្រឡាញ់”។ លោកអភិបាលបានពន្លល់ថា សារលិខិតនេះនាំឲ្យយល់ថាពិតមែនក្រុមគ្រួសារ​គឺជាសង្គមតូចមួយ ដើម្បីចាប់ផ្តើមជីវិតថ្មី។

លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញបានប្រកាសទៀតថា ឆ្នាំដំបូងនៃឆ្នាំគ្រួសារ(២០១៧) ព្រះសហគមន៍នឺងចាប់ផ្តើមរិះគិតអំពីយុវជន យុវនារីដែលមានបំណងកសាងក្រុមគ្រួសារ។ ឆ្នាំបន្ទាប់(២០១៨) ព្រះសហគមន៍រិះគិតអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍។ និងឆ្នាំចុងក្រោយ (២០១៩) គិតអំពីអ្នកដែលមានគ្រួសាររួចហើយ។

លោកអភិបាលក៏បានបង្ហាញអំពីស្ថានភាព នៃក្រុមគ្រួសារ ក្នុងសង្គម និងក្នុងព្រះសហគមន៍បច្ចប្បន្ន គឺ៖ ១) អ្នកស្វែងរកគំរូក្នុងការកសាងគ្រួសារ ដោយសារនៅកម្ពុជាមានយុវជន ជាង៦០ភាគរយ មានអាយុក្រោម ២២ ឆ្នាំ។ ២) ភាពក្រីក្រ ដែលធ្វើឲ្យគ្រួសារជាច្រើនប្រឈមនឹងបញ្ហា មានហិង្សាក្នុងគ្រួសារ គ្រឿងញៀន គ្រឿងស្រវឹង និង ល្បែងសុីសង។ ៣) គ្រួសារដែលធ្វើចំណាកស្រុក ដែលនាំឲ្យគ្រួសារបាត់ភាពកក់ក្តៅត្រូវរស់នៅបែកគ្នា ។ ៤) អំពីអាពាហ៍ពិពារហ៍ អន្តរសាសនា គឺ គ្រួសារដែលមានសាសនាផ្សេងគ្នា ។

តាមស្ថានភាពនីមួយៗដែលបានលើកឡើងដោយលោកអភិបាលអូលីវិយេ ក៏មានក្រុមគ្រួសារ ដែលរស់នៅជាក់ស្តែងក្នុងស្ថានភាពទាំងនោះមកផ្តល់សក្ខីភាពផងដែរ។ 

ចុងក្រោយនៃសុន្ទរកថា លោកអូលីវីយេ បានបង្ហាញនូវភាពសុទ្ធិនិយមថា ក្នុង ២០១៧ ២០១៨ និង​​​២០១៩ បងប្អូននឹងទៅជាព្រះសហគមន៍ ដែលអប់រំណែនាំ យុវតី យុវជន ជំទង់ ព្រមទាំងយុវជន យុវនារី នៅពេលគេចាប់ផ្តើមមានសេចក្តីស្នេហា។ ទៅជាព្រះសហគមន៍ ដែលផ្តល់សក្ខីភាព អំពីមេត្តាករុណា ព្រះហឫទ័យថ្នាក់ថ្នម របស់ព្រះជាម្ចាស់ ។ ជាព្រះសហគមន៍ដែលជាឪពុក ជាម្តាយ។ ជាព្រះសហគមន៍ដែលស្តាប់ និងមើលឃើញសេចក្តីត្រូវការរបស់ក្រុម​គ្រួសារ​​​ ដើម្បីបំភ្លឺរបៀបរស់នៅ និងមនសិការរបស់គេ។ ជាព្រះសហគមន៍ដែលត្រាស់ហៅគ្រួសារកាតូលិក​​​ឲ្យផ្តល់សក្ខីភាព អំពីមេត្តាករុណា ការសន្ទនា សាមគ្គីគ្នា និងសន្តិភាពសម្រាប់គ្រប់ក្រុមគ្រួសារ​នៅកម្ពុជា និងក្នុង​តំបន់​ទាំង​មូល។

ដោយ​ដាលីស



Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត



ថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន





Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម