ទំព័រដើម


ព្រះសហគមន៍កាតូលិកតំបន់កំពតចែកអំណោយដល់អ្នកជាប់ឃុំ

  • ថ្ងៃ​ពុធ ទី០៤ ខែមករា ឆ្នាំ២០១៧

ព្រះសហគមន៍កាតូលិកតំបន់កំពត នៃព្រះសហគមន៍កាតូលិកភូមិភ្នំពេញបានរៀបចំជំនួបអន្តរសាសនា ក្នុងពិធីចែកអំណោយដល់អ្នកជាប់ឃុំនៅ ពន្ធនាគារខេត្តកំពត ក្រោមអធិបតីភាពលោក អូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគ ព្រមទាំងប្រតិភូអន្តរសាសនា មានពុទ្ធសាសនា ដឹកនាំដោយព្រះមេគណខេត្ត ឥស្លាមសាសនា ក្រុមជំនុំគ្រីស្តបរិស័ទ និងគ្រីស្តបរិស័ទកាតូលិក។

ពិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៧ ។ អំណោយបានចែកដលើដៃអ្នកជាប់ឃុំ ជាងប្រាំរយនាក់ ក្នុងនោះមានស្ត្រីចំនួនប្រមាណជាងសាមសិបនាក់។ មានប្រសាសន៍ស្វាគមន៍ លោក តាវ៉ឡា លូកា បូជាចារ្យទទួលខុសត្រូវ ព្រះសហកមន៍តំបន់កំពត បានមានប្រសាសន៍ ស្វាគមន៍ប្រតិភូទាំងអស់ និងលើកទឹកចិត្ត បងប្អូនដែលជាប់ឃុំថា ម្នាក់ៗជីវិតមានតម្លៃណាស់ “សូមបងប្អូនកុំអស់សង្ឃឹម”។ ព្រះសហគមន៍កាតូលិកតំបន់កំពត បានរៀបចំពិធីនេះជាច្រើនឆ្នាំមកហើយ ក្នុងឱកាស អបអរសាទរបុណ្យព្រះយេស៊ូប្រសូត ដោយអញ្ជើញសាសន៍ទាំងបីចូលរួមផងដែរ។

លោកអភិបាលអូលីវីយេ បានលើកទឹកចិត្តដល់អ្នកជាប់ឃុំទាំងអស់ឲ្យយកចិត្តកសាងខ្លួន កែខ្លួន ជួយគ្នាទៅវិញទៅមក កសាងសុខដុមជាមួយគ្នា ។ លោកក៏បានរំលឹកដល់បងប្អូន ឲ្យគិតអំពីអនាគត គឺ ”ត្រូវមានសេចក្តីរំពឹងទុកជាមុន ថាពេលខាងមុខចេញទៅវិញនឹងធ្វើអ្វី ត្រូវតាំងស្មារតី មានសេចក្តីសង្ឃឹមជានិច្ច។ សង្គមមិនងបោះបង់បងប្អូនចោលឡើយ ។

តំណាងសាសនាទាំងបីបានមកសួរសុខទុក្ខបងប្អូន ដើម្បីផ្តល់សេចក្តីសង្ឃឹមឲ្យបងប្អូន” ។ លោកបន្តថា៖ ម្នាក់ៗជីវិតមានតម្លៃ ត្រូវខិតកសាងខ្លួន ក្លាយជាពលរដ្ឋល្អ ជួកកសាងសង្គមជាតិនៅថ្ងៃអនាគត។ ក្នុងពិធីចែកអំណោយនេះក៏មានវត្តមានប្រធានធម្មការ និងសាសនាខេត្តកំពតផងដែរ ។

លោកក៏បានអបអរសាទរ និងកោតសរសើរ ដល់អ្នករៀបចំកម្មវិធី ព្រមទាំងលើកទឹកចិត្ត អ្នកជាប់ឃុំផង។ ក្នុងពិធីនេះ មានការប្រោះព្រំទឹកមន្តតាមជំនឿសាសនាទាំងបី ព្រមទាំងចែកអំណោយដល់បងប្អូនតាមអាគារនីមួយៗ ចំនួន បីអាគារ។

ក្រោយមកប្រតិភូអន្តរសាសនាបានបន្តជួបជុំគ្នានៅ ព្រះវិហាសន្តអូស្ទីណូ នៃព្រះសហគមន៍កាតូលិកក្រុងកំពត ហើយបញ្ចប់ដោយពិសាអាហារសាមគ្គីយ៉ាងឆ្ងាញ់ និងពោរពេញដោយអំណរសប្បាយ។



Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត



ថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន





Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម