ទំព័រដើម


លោកអូលីវីយេ៖ ចូរបង្កើតសេចក្តីសុខសាន្ត ដោយបំផ្លាញអំពើហឹង្សា

  • ថ្ងៃ​សុក្រ ទី៣០ ខែធ្នូរ ឆ្នាំ២០១៦

លោក អូលីវីយេ អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ រួមជាមួយប្រតិភូអន្តរសាសនា បានទៅសុខទុក្ខបងប្អូនជាប់ឃុំ ចំនូនជាង៥០០នាក់  នៅពន្ធនាគារខេត្តតាកែវ កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ។

ព្រះសហគមន៍កាតូលិក ក្នុងខេត្តតាកែវ តែងបានរៀបចំការសុខទុក្ខបែបនេះជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យអបអរសាទរ កំណើតព្រះយេស៊ូគ្រីស្ត។  

ជួបជាមួយបងប្អូនជាប់ឃុំ លោកអភិបាលបានមានប្រសាសន៍ រំឭកខ្លះអំពីដំណើរនៃកំណើររបស់ព្រះយេស៊ូគ្រីស្តដែលមានតាំងពីជាង២០០០ ឆ្នាំមកហើយ។ គ្រីស្តបរិស័ទមានអំណរសប្បាយបំផុតនៅថ្ងៃនេះព្រោះព្រះអម្ចាស់យេស៊ូប្រសូតហើយ!។  ព្រះយេស៊ូប្រសូតជាកុមារតូចមួយ ដែលមានមនុស្សជាច្រើនមកថ្វាយបង្គំ គ្រប់វណ្ណៈ និងមកពីគ្រប់ទីកន្លែង ពិតជាអស្ចារ្យ។

លោកអភិបាលក៏បានរៀបរាបផងដែរអំពីការជួបជុំជាមួយកុមារ ៣០០០នាក់នៅចំការទៀង ដែលគេមកដើម្បីសប្បាយ គឺមើលការសម្តែងរឿងព្រះយេស៊ូប្រសូតនិងទទួលអំណោយដែរ ខ្លះគេស្គាល់ខ្លះដឹងតាមគ្នា។ ពេលគេមក រួមគ្នាគេសប្បាយ រីករាយជាមួយគ្នា មិនឈ្លោះគ្នាទេ គេមានអំណរសប្បាយ និងសេចក្តីសុខណាស់។ ថ្ងៃដដែលនេះមានចៅអធិការវត្ត និងគណៈកម្មការ មកសួរសុខទុក្ខ និងជូនពរដល់ព្រះសហគមន៍កាតូលិក ព្រមទាំងជូនអង្ករ និងសម្ភារៈមួយចំនួនទៀតដល់ព្រះសហគមន៍កាតូលិកក្នុងឱបុណ្យដ៏សប្បាយនេះ។ ពេលនេះយើងលែងគិតអំពីវណ្ណៈ ឋានៈ សាសនាទៀតហើយ យើងដូចជាគ្រួសារតែមួយ។ 

លោកបន្តថា៖ទាំងនេះជាការអស្ចារ្យនៃបុណ្យណូអែល (បុណ្យព្រះយេស៊ូប្រសូត)។

ជាមួយគ្នានេះលោកអភិបាលអូលីវីយេបានរំឭកដល់បងប្អូនជាប់ឃុំថា៖ ថ្ងែនេះយើងជួបគ្នាមានសាសនាផ្សេងៗនៅទីនេះយើងមានសេចក្តីសុខ។ ដូច្នេះត្រូវបង្កើតសេចក្តីសុខសាន្តដោយបំផ្លាញអំពើរហិង្សាដែលមានក្នុងចិត្ត… នៅទីនេះភាគច្រើនមានបទពិសោធន៍អំពីអំពើហឹង្សានេះ។  សូមបងប្អូនខិតខំកសាងសន្តិភាព កែប្រែខ្លួន ត្រូវមានគោលដៅអនាគតរបស់ខ្លួន ពេលចេញទៅក្រៅនឹងធ្វើអ្វី ដើម្បីកសាងជីវិតថ្មី ជាពលរដ្ឋល្អ។ 

ក្នុងពេលនោះដែរ គ្រប់តំណាងសាសនាទាំងមានប្រសាសន៍លើកទឹកចិត្ត ដល់បងប្អូនជាប់ឃុំ ព្រមទាំងមាន ពិធីប្រោសទឹក និងអធិដ្ឋានតាមជំនឿ រៀងៗខ្លួន ចុងបញ្ចប់មានប្រតិភូទាំងអស់ចែកអំណោយរួមគ្នាដល់បងប្អូន។

នេះជាលើកទី៤ ហើយដែលព្រះសហគមន៍កាតូលិក បានរៀបចំ ដោយនាំប្រតិភូអន្តរសាសនា ចូលសួរសុខទុក្ខបងប្អូនជាប់ឃុំ។ លោកអភិបាលអូលីវីយេ ឆ្នាំកន្លងទៅបានជួយសង់រោងសម្រាប់ជួបប្រជុំ និងអប់រំបងប្អូនជាប់ឃុំ ហើយឆ្នាំនេះ លោកជួយឧបករណ៍បំពងសំឡេង មួយសម្រាប់ និងទូរទស្សន៍មួយផងដែរ។ 

ក្នុងនាំ ថ្នាក់ដឹកនាំពន្ធនាគារខេត្តលោក ឧត្តមសេនីយ៍ គង់ ស៊ីថា បានថ្លែងអំណរគុណលោកអភិបាលអូលីវីយេ ដែលតែងមកសួរសុខទុក្ខលើកទឹកចិត្ត បងប្អូនជាប់ឃុំឲ្យខិតខំកែប្រែខ្លួនធ្វើជាពលរដ្ឋល្អ។ 

ពិធីបានបញ្ចប់ក្នុងបរិយាកាយរីករាយបំផុត។ ប្រតិភូអន្តរសាសនាបន្តជួបប្រជុំគ្នា នៅស្នាក់ការព្រះសហគមន៍កាតូលិក ក្នុងក្រុងតាកែវបន្តទៀតរហូតដល់ម៉ោង ១២ ថ្ងៃត្រង់ ដោយមានបរិភោគអាហារសាមគ្គីផងដែរ។



Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត



ថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន





Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម