ទំព័រដើម


យើងមានអំណរសប្បាយបំផុត ដោយសារព្រះបុត្រាព្រះជាម្ចាស់បានប្រសូតហើយ!

  • ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ខែធ្នូរ ឆ្នាំ២០១៦

មនុស្សម្នារាប់ពាន់នាក់យ៉ាងកកកុញ ខ្លះកាន់កន្ទេល ខ្លះកំរាល់ផ្សេងៗ ដឹកដៃកូនចៅ ចូលក្នុងទីធ្លានៃព្រះសហគមន៍កាតូលិក ភូមិចំការទៀង ស្ថិតនៅកណ្តាលវាលស្រែ នៃស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីចូលរួមអបអរសាទរបុណ្យព្រះយេស៊ូប្រសូត។ 

ទោះបីអ្នកនោះភាគច្រើនបំផុត មិនបានជឿ លើព្រះយេស៊ូក៏ដោយតែគេពេញចិត្ត និងចូលរួម ក្នុងអំណសសប្បាយជាមួយព្រះសហគមន៍កាតូលិកដែរ។

នៅក្នុងទីធ្លាដែលមានការតុបតែង ភ្លើងចំរុះពណ៌យ៉ាងល្អប្រណិតជាទីគយគន់បំផុត។ គ្រីស្តបរិស័ទបានចូលក្នុងព្រះវិហារដើម្បីកោតសរសើរ លើកតម្កើងព្រះជាម្ចាស់ រំឭកអំពីថ្ងៃដែលព្រះបុត្ររបស់ព្រះជាម្ចាស់បានកើតជាមនុស្ស។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោហអភិបាលអូលីវិយេ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦។ 

ព្រះវិហារតូចពិតតែអាចស្វាគមន៍មនុស្សឲ្យរួមគ្នាកើតសរសើរព្រះជាម្ចាស់ដោយអំណរបំផុត។ មានប្រសាសន៍ក្នុងធម្មទេសនាថា៖ នៅយប់នេះយើងមានអំណរសប្បាយ ជាពេលដែលយើងរងចាំ រង់ចាំស្តាប់ព្រះបន្ទូល ឬពាក្យថា “ព្រះអម្ចាស់យេស៊ូប្រសូតហើយ”។ លោកអភិបាលក៏បាននាំឲ្យបងប្អូនរិះគិតដែរថា តើក្នុងចំណោមយើងនរណាធំជាងគេ? លោកបានបង្ហាញអ្នកធំក្នងពិពិភពលោក ប្រទេសកម្ពុជា និងក្នុងជំនឿ។ ក្នុងនេះលោកក៏បានលើកឡើងថា អ្នកធំក្នុងជំនឿគឺ “ព្រះជាម្ចាស់” ជាព្រះបង្កើតអ្វីៗទាំងអស់ មានឫទ្ធានុភាព។ ព្រះអង្គបានចាប់កំណើតជាមនុស្ស ដែលគ្មានអំណាច គ្មានទ្យព្យសម្បត្តិជាកូនង៉ែតតូចមួយ។ ព្រះអង្គយាងមក ដើម្បីកុំឲ្យយើងខ្លាចភ័យ តែឲ្យមានយើងមានជីវិតថ្មី មានសេចក្តីសង្ឃឹម។ ដោយសារព្រះអង្គប្រសូត គឺទាំងអស់មានសេចក្តីសុខ។     

លោកអភិបាលក៏បានបង្ហាញសក្ខីភាពអំពីវត្តមានរបស់ព្រះជាម្ចាស់តាមសកម្មភាពព្រះសហគមន៍ជាមួយអ្នកតូចតាច បរិស័ទសាសនាផ្សេងៗ ជាមួយអ្នកដែលចង់ស្វែងរកព្រះអង្គ គឺមនុស្សដែលនៅជុំវិញយើង ដែលមានទទួលសេចក្តីសុខ មានស្នាមញញឹមរីករាយ។

លោកក៏រំឭកឲ្យគ្រីស្តបរិស័ទបើកភ្នែក បើកត្រចៀករកឃើញព្រះអង្គក្នុងជីវិត មានសេចក្តីសង្ឍីម ទទួលពន្លឺ និងជីវិតថ្មីពីព្រះអង្គ។លោកអភិបាលថា ក្នុងសង្គមយើងមានបញ្ហាច្រើនណាស់តែដោយសារព្រះយេស៊ូយាងមកនាំឲ្យយើងមានសង្ឃឹម។ លោកអញ្ជើញឲ្យគ្រីស្តបរិស័ទទាំងអស់ធ្វើបដិវត្ត ដោយកសាងវប្បធម៌ នៃធម៌មេត្តាករុណ និង សេចក្តីប្រណីសន្តោស ព្រមទាំងបង្កើតពិភពលោកថ្មី។ 

បន្ទាប់ពីធម្មទេសនា មានកុមារតូច ៣នាក់ទទូលអគ្គសញ្ញាជ្រមុជទឹក គឺទទួលជីវិតថ្មីក្នុងថ្ងៃដែលព្រះអង្គបានប្រសូត។

ស្ថិតក្នុងឱនេះ ដើម្បីអបអរសាទរ និងបង្កើនបរិយាកាសឲ្យកាន់តែសប្បាយរីករាយថែមទៀត ព្រះសហគមន៍បានរៀបចំការម្តែង ល្ខោនបាលាក់ និងរបាំប្រពៃនានា ព្រមទាំងមានឆាប់រង្វាន់ផងដែរ។ 

លោកអភិបាលបានមានប្រសាសន៍ថា យុវជន សម្តែងល្ខោនអំពីកណើតព្រះយេស៊ូ ព្រមទាំងរបាំផង ហើយក៏មានចាប់រង្វាន់ពិសេសដែរ។ អ្វីដែលកាន់តែពិសេសនោះគឺ ព្រះសហគមន៍បានសាងសង់ រោងមហោស្រពថ្មីដ៏ធំទី២នៅកម្ពុជា លើឆាកមានតុបតែងភ្លើងយ៉ាងស្អាត ហើយក៏មានការសម្តែងរបាំជូនពរវង់ធំ ដែលមានអ្នករាំចំនួន២១នាក់”ពិតជាអស្ចារ្យ” ។ លោកបន្តថា ការសាងសង់រោងមហោស្រពនេះមិនមែនសម្រាប់តែសម្តែងក្នុងថ្ងៃបុណ្យព្រះយេស៊ូប្រសូតមួយឆ្នាំម្តងនោះទេ គឺព្រះសហគមន៍នឹងរៀងចំឲ្យការសម្តែងសិល្បៈក្នុងទំរង់ផ្សេងៗយ៉ាងតិច១ខែម្តង ដើម្បីចូលរួមថែរក្សាវប្បធម៌ និងសិល្បៈខ្មែ និងឲ្យព្រះសហគមន៍នេះជាភូមិវប្បៈថ្មីមួយសម្រាប់មនុស្សចេញចូលទស្សនាផងដែរ។

មានមនុស្សរាប់ពាន់មកអបអរសាទរ បុណ្យព្រះយេស៊ូប្រសូត ទស្សនាការសម្តែងល្ខោនរឿងកំណើតព្រះយេស៊ូ និងសិល្បៈ ព្រមទាំងរងចាំផ្ទៀងរង្វាន់ យ៉ាងសប្បាយបំផុត រហូតដល់វេលារំលងអធ្រាត្របិទកម្មវិធី។



Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត



ថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន





Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម