ទំព័រដើម


សិក្ខាសាលាអន្តរភូមិភាគ ​នៃអ្នក​ណែនាំ​អប់​រំ​ជំនឿ

  • ថ្ងៃ​ពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦

គណៈកម្មការ​អប់​រំ​ជំនឿ​​កាតូលិក​កម្ពុជា បាន​រៀប​ចំ​សិក្ខាសាលាអន្តរភូមិភាគ​សម្រាប់ អ្នក​ណែនាំ​អប់រំជំនឿ ស្តីអំពី​អគ្គសញ្ញា​លើក​លែង​ទោស​រំដោះបាប។ 

សិក្ខាសាលាប្រព្រឹត្តទៅពីថ្ងៃទី​​១៨​ -២១ តុលា ២០១៦ នៅ​ព្រះ​វិហារ​សន្ត​ប៉ូល និង​សន្ត​សិលា ភ្នំពេញថ្មី ដែលមាន​សិក្ខាកាមចូលរួម​ចំនួន​​ ១៥០​នាក់។

នៅក្នុង​ពាក្យ​ស្វាគមន៍​របស់​លោក​ ​អន់តូនី សាមី​សូសៃរាជ្យ ជា​អភិបាល​ទទួល​បន្ទុក​នៃ​គណៈកម្មការ​អប់​រំជំនឿ​កាតូលិកកម្ពុជា បាន​មាន​ប្រសាសន៍​ថា​ អគ្គសញ្ញា​លើក​លែង​ទោស​រំដោះបាប ជា​ផ្នែក​មួយ​នៃ​ព្រះ​ហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះ​ជាម្ចាស់​ចំពោះ​ ​ប្រជា​រាស្ត្រ​​​របស់ព្រះ​អង្គ​ ដើម្បី​អាច​ទៅ​មុខបាន​នៅ​ពេល​ដែលមនុស្ស​ទន់​ខ្សោយ​ខាង​ផ្លូវ​​​កាយ និង​ផ្លូវវិញ្ញាណ​។ 

លោកបានបន្តថា យើងជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ត្រូវការឈ្វេងយល់​បន្ថែម​ទៀត​អំពីអគ្គសញ្ញានេះយល់ពីព្រះហឫទ័យស្រលាញ់របស់ព្រះជាម្ចាស់ចំពោះយើង ទាំង​យើង​អរព្រះគុណព្រះអង្គ គឺព្រះអង្គស្រលាញ់យើងហួសពីការស្មាន។   

ក្នុងការណែនាំថ្ងៃទី១៩នេះ លោក​អន់​តូនី​បាន​​រំលើកអំពី​ឯកសារ​ទាំង​៤​ដែល​ចេញ​ដោយ​សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ  ​មានដូចជា៖ ជំនឿជាពន្លឺ ព្រះបន្ទូលផ្តល់អំណរសប្បាយ សូមកោតសរសើរព្រះជាម្ចាស់ និងសេចក្តីស្រឡាញ់ផ្តល់អំណរសប្បាយ។ ក្នុងសារលិខិត​ទាំងបួននេះ​លោកអភិបាល បានបង្ហាញនូវចំនុចសំខាន់ៗ​ចំនួនបួនដែលជាស្នូល​អំពី​ការ​សង្គ្រោះ​គឺ ពេលវេលាសំខាន់ ជាងទីកន្លែង។ ការរួមគ្នាឈ្នះការជម្លោះ។ អ្វីៗកើត​ឡើងជារូបរាង ចំពោះគំនិតអរូបិយ៍​ និងចំណែកទាំងមូលប្រសើរជាង ចំណែកមួយផ្នែក។

សិក្ខាសាលាសម្រាប់អ្នកអប់រំណែនាំជំនឿទូទាំងប្រទេស តែងប្រព្រឹត្តទៅជា​រៀង​រាល់​ឆ្នាំ ដើម្បីពង្រឹងបន្ថែមនូវចំណេះ គំនិត គរុកោសល្យ និងពង្រឹងជំនឿ ព្រម​ទាំង​ការលើក​ទឹក​ចិត្តគ្នា​ទៅវិញទៅមក។   តាមព្រះសហគមន៍កាតូលិក ការអប់រំជំនឿ​មាន​សារៈ​សំខាន់​ណាស់​ ដើម្បីបន្តរជំនឿទៅអ្នកដទៃ និងអ្នកជំនាន់ក្រោយ។ មានអប់រំជំនឿ​ព្រះសហគមន៍​មាន​ជីវិត។

សរសេរ​ដោយ​ ដាលីស​


រូបថតផ្សេងទៀត...





Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត



ថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន





Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម