ទំព័រដើម


បវេសនកាលសាលាមតេ្តយ្យសន្ដម៉ាទីន

  • ថ្ងៃ​ពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦

សាលាមតេ្តយ្យ​នៃព្រះវិហារសន្ដម៉ាទីន​ ស្ថិត​ក្នុង​ព្រះសហគមន៍កាតូលិកត្រែង​ត្រយឹង​ បាន​បើក​បវេសនកាល​ថ្មី កាលពី​ថ្ងៃ ទី​១០​ ខែ តុលា ឆ្នាំ ២០១៦ ដោយមាន​ការ​ចូល​រួមពីសំណាក់លោក​បូជាចារ្យអាប្រាហាំ ក្រុមបងស្រី ដូមីនីកូ លោកគ្រូ អ្នក​គ្រូ អាណាព្យាបាល និង​សិស្ស ប្រមាណជា​៥០នាក់។

​លោក​បូជាចារ្យ ខូន អាប្រាហាំ​ ជា​បូជាចារ្យទទួល​បន្ទុក​​នេះ​ មាន​ប្រសាសន៍​ថា ព្រះសហគមន៍គឺ​ចង់​អប់រំ​កូន​ៗប្រជាពលរដ្ឋ​ដែល​​មិនសូវ​មាន​ពេលវេ​លា​សម្រាប់​អប់រំកូន និង​ចង់​ក្រើនរំឭក​ដល់អាណាព្យាបាលដើម្បី​ឲ្យ​ភ្ញាក់ស្មារតីក្នុង​ការ​ណែនាំ និង​យក​ចិត្ដ​ទុកដាក់​ចំពោះកូនៗរបស់​ខ្លួន។

​លោកបូជាចារ្យ​ក៏​បាន​បានលើកឡើង​ពីតម្លៃ​នៃ​ការសិក្សាទៅ​កាន់​​​ឪពុកម្ដាយ​និង​អាណាព្យាបាល​របស់​កុមារ​ ឲ្យ​ខិត​ខំ​ជំរុញ​កូន​ៗ​​របស់ខ្លួន​​រៀន​បន្ដដើម្បីឲ្យពួកគាត់​ទទួល​បាន​ចំណេះ​ដឹង​ និង​អនាគត​បាន​ការងារ​ល្អៗ​ធ្វើ​​។

ក្នុងឆ្នាំ​សិក្សា​ថ្មី​២០១៦-២០១៧​នេះ មាន​សិស្ស​ចូលរៀន​ចំនួន​២៣ ដែល​ឆ្នាំ​សិក្សា​ចាស់​មាន​ចំនួន​១៧​នាក់។

ព្រះសហគមន៍កាតូលិក​ត្រែង​ត្រយឹង ស្ថិត​ក្នុង​​ខេត្ត​កំពង់​ស្ពឺ នៃ​មណ្ឌលសកម្មភាព​កំពង់​សោម។ មណ្ឌល​សកម្មភាព​នេះ​ សព្វថ្ងៃ​​​មានសាលាមត្តេយ្យចំនួន៤កន្លែង គឺ​ត្រែងត្រយឹង  ស្រែអំបិល បឹងតាព្រហ្ម និងកោះខ្យង។  និង​មាន​​ថ្នាក់អក្ខរកម្មក្នុងព្រះសហគមន៍ និង​នៅតាមភូមិ ដែលដឹកនាំ ដោយបងស្រីម៉ើស៊ីដែលជានាយិកាមានចំនួន ៧កន្លែង។



Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត



ថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន





Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម