ទំព័រដើម


កិច្ច​ប្រជុំ​រិះ​គិត​អំពី​បញ្ហា​ប្រឈម​​និង​ដំណោះ​ស្រាយ

  • ថ្ងៃ​អង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦

ព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាពកំពង់សោម​​បានរៀបចំ​កិច្ចប្រជុំ​វាយ​តម្លៃ​​ការងារ​រយៈពេល​មួយ​ឆ្នាំ​និង​គ្រោង​ទិសដៅ​សម្រាប់ឆ្នាំ២០១៧​ខាង​មុខ​នេះ​​ កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ 

ក្នុង​កិច្ច​ប្រជុំនេះ​ បាន​ផ្តោត​សំខាន់​ទៅ​លើ​កិច្ច​ការងារ​ក្នុង​​វិស័យ​អប់រំ​ដែល​ព្រះសហគមន៍​កំពុង​ធ្វើ​ជាមួយ​កុមារ​នៅ​តាម​តំបន់​ដាច់ស្រយាលគ្មាន​សាលារៀន​សិក្សា​ ដែល​មាន​សាលា​មត្តេយ្យ​ចំនួន​៤ និង​សាលា​អក្ខរកម្ម​ចំនួន​៣​កន្លែង។ ក្រោយ​ពីកុមារ​ទទួល​បាន​ការ​សិក្សា​ល្មម​អាច​ចូលរៀន​សាលា​រដ្ឋបាន ព្រះសហគមន៍​កាតូលិក​សហការ​ជាមួយ​អង្គការ​ជាដៃ​គូ​បាន​រិះ​រក​មធ្យោបាយ​ដើម្បី​បញ្ជូន​កុមារ​ទាំងនោះ​ឲ្យ​បាន​បន្ត​ការ​សិក្សា​ទៅមុខ​ទៀត។​​ ​

ជាមួយ​គ្នានេះ​ ​​របាយការណ៍​ក្នុង​អង្គ​ប្រជុំ​​បាន​បង្ហាញ​ថា នៅ​តាម​តំបន់​​មួយ​ចំនួន​ខ្វះ​ខាត​សម្ភារ​បង្រៀន និង​កុមារ​មួយ​ចំនួន​អវត្តមាន​ក្នុងការ​សិក្សា ព្រោះ​ត្រូវបាន​ឪពុកម្តាយ​​​ឲ្យ​ធ្វើការងារ​​ដើម្បី​រក​កម្រៃ​ជាដើម។ ក្នុង​កិច្ច​ប្រជុំ​នេះ​ លោក​បូជាចារ្យ​ អ៊ុន សុន បាន​ជំរុញ​ឲ្យ​បុគ្គលិក​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​បង្រៀន​និង​តាម​ដាន​សកម្មភាព​សិស្ស​ដើម្បី​ឲ្យ​កុមារទាំង​នោះ​ទទួល​បាន​ចំណេះ​ដឹង​ពេញ​លេញ។ រីឯសម្ភារ​សិក្សា​​ លោក​នឹង​​ពិភាក្សា​ជាមួយ​គណៈកម្មាការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

គួរបញ្ជាក់ថាផងដែរ ​នេះ​គឺការ​ប្រជុំលើកទី​២​​​របស់​ព្រះសហគមន៍កាតូលិកមណ្ឌល សកម្មភាព​កំពង់​សោម សម្រាប់ឆ្នាំ​២០១៦-២០១៧។

ដោយ៖  លេង​ ហុង



Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត



ថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន





Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម