ទំព័រដើម


ព្រះសហគមន៍កាតូលិក ផ្តល់សេចក្តីសង្ឃឹមនិងភាពកក់ក្តៅដល់ចាស់ជារា

  • ថ្ងៃ​ច័ន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦

ដោយសម្លឹងឃើញជារួមថាភាគច្រើនចាស់ជរាកំពុងប្រឈមនឹងភាពលំបាកដូចជា ភាពក្រីក្រ ភាពឯកា បញ្ហាផ្លូវចិត្ត និង មិនសូវទទួលបានប ការយកចិត្តទុកដាក់ពីមជ្ឈដ្ឋានខាងក្រៅ ព្រះសហគមន៍កាតូលិកកំពង់ចាមក្រុងរួមសហការជាមួយនឹងក្រុមសន្តវ៉ាំងសង់នៅប៉ូលតំបន់កំពង់ចាមបានរៀបចំកម្មវិធីអំណរសប្បាយនិងសេចក្តីសង្ឃឹមសម្រាប់មនុស្សចាស់ ប្រមាណ ១០០នាក់។

លោកផាន បូរ៉ា អ្នក ផ្តល់ប្រឹក្សាថ្នាក់ជាតិនៃក្រុមសន្ត វ៉ាំងសង់នៅ ប៉ូលបានឲ្យដឹងថា ជីវិត របស់ មនុស្ស ចាស់ ជរា នៅ ក្នុងពេល បច្ចុប្បន្ន ទទួល រង នូវ ការ លំបាក ជាច្រើន គឺ មាន ទាំង ជីវភាព និង សុខ ភាព ផ្លូវ កាយ និង ផ្លូវចិត្ត។

លោក បូរ៉ា បន្ថែម ថា ប្រសិនបើយើងគ្រាន់តែនិយាយនិងស្តាប់អំពីចាស់ជរាប្រហែល ជាយើងមិនដឹងលម្អិតអំពីស្ថានភាពរបស់ពួកគាត់នោះទេ។ តែប្រិសិនបើយើងចូលទៅមើល ឲ្យច្បាស់អំពីស្ថានភាពនៃការរស់នៅរបស់ពួកគាត់នោះ យើងនឹងដឹងថាមានមនុស្សចាស់ ជាច្រើនដែលកំពុងតែរងទុក្ខវេទនា។ លោក បូរ៉ា បន្ត ថា “ដូចជាពួកគាត់ត្រូវខិតខំប្រឹងប្រែងធ្វើការងារមួយចំនួន ដើម្បីដូរយកអាហារមកបរិភោគ ដូចជាធ្វើអង្រឹង ធ្វើកន្ទេល អំបោស និងធ្វើនំលក់ជាដើម”។

ទន្ទឹម នឹង ភាព លំបាកទាំងនេះ លោក បូរ៉ា ឲ្យ ដឹង ទៀត ថា មនុស្សចាស់ទាំង នោះ ខ្លះ ដេកឈឺនៅកន្ទេលព្រោះគ្មានអ្នកមើលថែនិងអ្នកខ្លះរស់នៅក្នុងខ្ទមតូចមួយដែលទ្រុឌទ្រោម ខ្លាំង ដោយភាពអស់សង្ឃឹមក្នុងជីវិត។

កម្មវិធីសម្រាប់ ចាស់ ជរា នេះ បាន រៀបចំ ឡើង កាលពីថ្ងៃទី០៩ តុលា នៅព្រះសហគមន៍កាតូលិកកំពង់ចាមក្រុង ក្នុង ខេត្ត កំពង់ ចាម ដែលមាន លោកអភិបាលអន់តូនីសាមី ស៊ូសៃរាជ្យ ជា អភិបាល ប្រចាំភូមិភាគកំពង់ចាម ជា អធីបតី រួមនិងក្រុមយុវជនជនយុវនារីជាច្រើននាក់។

កម្មវិធីសម្រាប់ ចាស់ជរា នេះ រួមមាន ការទស្សនារឿងអប់រំខ្លីដែលនិយាយអំពីតម្លៃរបស់មនុស្សចាស់ ការអប់រំអំពីអនាម័យ ការចែកសក្ខីភាពអំពីមនុស្សចាស់មួយចំនួនដែលធ្លាប់បាក់ទឹកចិត្ត តួនាទីរបស់មនុស្សចាស់ នៅក្នុងសង្គម និងការពន្យល់ណែនាំដោយផ្ទាល់របស់លោកអភិបាលអន់តូនី សាមី អំពីតម្លៃនៃជីវិតនិងសេក្តីស្រ លាញ់របស់ព្រះជាម្ចាស់។

កម្មវិធី សម្រាប់មនុស្សចាស់នេះ គឺតែងតែប្រារព្ធជារៀងរាល់ឆ្នាំ ដែល ធ្វើ ឡើង ១០ឆ្នាំ មកហើយ។ លោក បូរ៉ា បញ្ជាក់ថា កន្លង មក ក្រុម សន្ត វ៉ាំង សង់ នៅ ប៉ូល កំពុងតែយកចិតុ្តទុកដាក់ទៅលើពួកគាត់ដូចជាជួយឲ្យគាត់មកស្នាក់នៅក្នុងមណ្ឌលចាស់ជរា ជួយផ្តល់ស្បៀងអា ហារឲ្យគាត់ និងការចុះទៅជួសជុលផ្ទះតាមតែអាចធ្វើទៅបាន ទោះ ពួកគាត់ ដោយ មិន គិត អំពី សាសនា។

ដោយៈ រឿន ស្រីម៉ាច



Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត



ថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន





Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម