ទំព័រដើម


គ្រីស្តបរិស័ទដែលទទួលអគ្គសញ្ញាលាបថ្ងាសត្រូវធ្វើជាគ្រូពេទ្យដូចព្រះយេស៊ូ

  • ថ្ងៃ​អង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦

លោកអភិបាលអូលីវីយេ បានមា ន ប្រសាសន៍ ទៅ កាន់ បេក្ខជន ទទួល អគ្គ សញ្ញា លាប ថ្ងាស ឲ្យ ចេះ បើ កចិត្ត គំនិត និង ធ្វើ ជា គ្រូ ពេទ្យ ដើម្បី សង្គ្រោះ មនុស្ស ឯទៀត។ លោក អភិបាល បាន មាន ប្រសាសន៍ នេះ ក្នុង ឱកាស ធ្វើ អគ្គសញ្ញា លាប ថ្ងាស ឲ្យ បេក្ខជន ចំនួន ១៥នាក់ កាលពីថ្ងៃទី ០៩ខែតុលាឆ្នាំ២០១៦ នៅ ព្រះវិហារ សន្ត សិលា និង សន្តប៉ូល ភ្នំពេញ ថ្មី រាជធានីភ្នំពេញ។

 ថ្ងៃនេះជាឱកាសមួយឲ្យបើកភ្នែកថ្មី ដោយមានដួងចិត្តថ្មី ដើម្បីជីវិតថ្មីដោយ សារថ្ងៃនេះយើងបានទទួលដង្ហើមរបស់ព្រះជាម្ចាស់ ដែលចូលពេញខ្លួនរបស់យើងដើម្បី ឲ្យយើងទៅជាគ្រូពេទ្យដូចព្រះយេស៊ូ នៅតាមកន្លែងដែលយើងរស់នៅ។ គ្រូពេទ្យដូច ព្រះយេ ស៊ូមានន័យថាដើម្បីជួយបងប្អូនដែលគ្មានសេចក្តីសង្ឃឹមក្នុងជីវិតឲ្យទទួលសេចក្តីសង្ឃឹម ដោយផ្តល់សេចក្តីស្រឡាញ់ការលើកទឹកចិត្ត ការសង្រ្គោះ ជាពិសេសណែនាំឲ្យគេមានជីវិតថ្មីដូចយើងបានទទួលពីព្រះជាម្ចាស់ដែរ។

លោក សេក ប៊ុនណា ជាបេក្ខជនដែលទទួលអគ្គសញ្ញាលាបថ្ងាស និងជាសមាជិកនៃក្រុមពិធីបុណ្យរបស់ព្រះសហគមន៍សន្តប៉ូលនិងសន្តសិលាភ្នំពេញថ្មី បាន ឲ្យ ដឹងថា សម្រាប់យើងជាគ្រីស្តបរិស័ទគួរតែទទួលអគ្គសញ្ញាលាបថ្ងាសទាំងអស់គ្នា ព្រោះថាប្រៀបដូចជាយើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធមកក្នុងខ្លួនយើង ដើម្បីឲ្យយើងបង្ហាញធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។ លោកក៏បានសំណូមពរថា បេក្ខជនដែលបានទទួលអគ្គសញ្ញាលាបថ្ងាសហើយគួតែចំណាយពេលរបស់ខ្លួនមួយចំនួន ដើម្បីជួយព្រះសហគមន៍តាមរយៈចូលរួមក្រុមគណៈកម្មការផ្សេងៗ។

សុធីរិទ្ធ


រូបថតផ្សេងទៀត...




Listen 24h/1d
LIVE
RVA Khmer

ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧

តម្បាញ ហូលផាមួងខ្មែរ មានទីផ្សារតូចចង្អៀត



ថ្ងៃ​អង្គារ ទី១៤ ខែមិនា ឆ្នាំ២០១៧

គ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះ យុវវ័យបច្ចុបន្បន្ន





Subscribe to our newsletter for good news, sent out every month.

អត្តបទពេញនិយម