ទំព័រដើម


វិទ្យុវ៉ារីតាសអាស៊ីភាសាខ្មែរ (Radio Veritas Asia Khmer Service) បានចាប់ផ្តើមផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១១។ កម្មវិធីជាខេមរៈភាសា ផលិតដោយការិយាល័យផ្សព្វផ្សាយព័ត៌មាន កាតូលិក ស្ថិតក្រោមការណែនាំដោយក្រុមលោកអភិបាលព្រះសហគមន៍កាតូលិក នៅប្រទេសកម្ពុជា។

វិទ្យុវ៉ារីតាសអាស៊ីភាសាខ្មែរ សម្លេងមកពី ព្រះសហគមន៍កាតូលិក ដែលមានកម្មវិធីផ្សាយដូចជា៖ អត្តបទ ព្រះគម្ពីរដំណឹងល្អ និងការបកស្រាយព្រះបន្ទូលដំណឹងល្អរាល់ថ្ងៃ ព័ត៌មានមកពីព្រះសហគមន៍ កាតូលិក (ក្នុងតំបន់ និងអន្តរជាតិ) បទសម្ភាសន៍ ព័ត៌មានសំខាន់ៗ ព័ត៌មានសុខភាព កសិកម្ម បរិស្ថាន ប្រវត្តិសាស្រ្ត តន្រ្តី និងបញ្ហាដទៃទៀត។

- ចូលរួមចំណែកកសាងព្រះសហគមន៍កាតូលិកនៅកម្ពុជា។
-
ផ្សព្វផ្សាយពីគុណតម្លៃនៃការអប់រំតាមលទ្ធិគ្រីស្តសាសនា៖ សេចក្តីស្រឡាញ់ យុត្តិធម៌ សន្តិភាព និងការសម្រុះ សម្រួល។
-
ផ្សព្វផ្សាយដំណឹងល្អ ដល់បងប្អូនជាគ្រីស្តបរិស័ទ និងមិនមែនជាគ្រីស្តបរិស័ទ ដែលរស់នៅក្នុងតំបន់ដាច់ ស្រយាល។
-
ពង្រឹង និងពង្រីកវត្តមានព្រះសហគមន៍កាតូលិកក្នុងប្រទេសកម្ពុជា។

វិទ្យុវ៉ារីតាសអាស៊ីភាសាខ្មែរ (Radio Veritas Asia Khmer Service) “សម្លេងមកពីព្រះសហគមន៍កាតូលិកក្នុងប្រទេសកម្ពុជា” ៖ វិទ្យុនេះផ្សាយជាពិសេសទៅដល់ក្រុមគ្រីស្តបរិស័ទកាតូលិកនៅតាមតំបន់ដែល ទទួលរលកសម្លេងផ្សាយនៃវិទ្យុនេះបាន និងពង្រីក ការផ្សាយទៅដល់គ្រីស្តបរិស័ទមកពីនិកាយផ្សេងៗ និងទៅដល់មហាជននៃតំបន់នោះ ដែលភាគច្រើនមិនមែនជាកាតូលិក។

 

កម្មវិធី វិទ្យុនេះត្រូវបានផលិតសម្រាប់បងប្អូនទាំងអស់ ទោះ មិនមែនគ្រីស្តបរិស័ទអាចយល់បាន។ តាមរយៈកម្មវិធីវិទ្យុនេះ ព្រះសហគមន៍កាតូលិកមានមធ្យោបាយដើម្បីទាក់ទងទៅកាន់គ្រីស្ត បរិស័ទដែលនៅឆ្ងាយៗ។ ក្នុងពេលស្របគ្នានេះដែរ ក៏ជាការផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់ប្រជាជានកម្ពុជា ឲ្យ បានស្គាល់ដំណឹងល្អផងដែរ។ 

 

វិទ្យុវ៉ារីតាសអាស៊ីភាសាខ្មែរ (Radio Veritas Asia Khmer Service) “សម្លេងមកពីព្រះសហគមន៍កាតូលិកក្នុងប្រទេសកម្ពុជា” គឺជាទ្វាដែលបើកចំហ នៃព្រះសហគមន៍កាតូលិកក្នុងប្រទេសកម្ពុជា សម្រាប់ប្រជាជនកម្ពុជា ទាំងអស់ ទោះជាគ្រីស្តបរិស័ទក្តី និងមិនមែនគ្រីស្តបរិស័ទក្តី។

 

ថ្ងៃ

1000 – 1027 UTC 15335 Khz
ច័ន្ទ ចម្រៀង
ជីវិត និង សង្គម
បរិស្ថាន និង កសិកម្ម
ចម្រៀងអប់រំ
បទសម្ភាសន៍
ព័ត៌មានជាតិ និង អន្តរជាតិ
អង្គារ ចម្រៀង
សំនួរ ចម្លើយ ពីព្រះសហគមន៍កាតូលិក
វប្បធម៌
ចម្រៀងអប់រំ
ព័ត៌មានជាតិ និង អន្តរជាតិ
ពុធ ចម្រៀង 
សុខភាព
ទស្សនៈមហាជន
ចម្រៀងអប់រំ
ចម្រៀងអប់រំ
ព្រហស្បតិ៍ ចម្រៀង
ជិវិត និង សម្គម
ប្រវត្តិសាស្រ្តព្រះសហគមន៍កាតូលិក
បងសម្ភាសន៍
ចម្រៀងអប់រំ
ព័ត៌មានជាតិ និង អន្តរជាតិ
សុក្រ ចម្រៀង
សក្ខីភាពរបស់អ្នកជឿ
ទស្សនៈមហាជន
ចម្រៀងអប់រំ
ព័ត៌មានជាតិ និង​ អន្តរជាតិ
សៅរិ៍ ចម្រៀង
អត្តបទព្រះគម្ពីរដំណឹងល្អថ្ងៃអាទិត្យ

 

ចំណាប់អារម្មណ៍របស់អ្នកស្តាប់ លោក យ៉ាន ភីរម្យ ជាគ្រីស្តបរិស័ទព្រះសហគមន៍បាត់ដំបងបាននិយាយថា លោកចូលចិត្ត ស្តាប់វិទ្យុ RVA ផ្សាយជាភាសាខ្មែរ បីបួនម៉ោងក្នុងមួយសប្តាហ៍។ លោកភីរម្យបានបន្តថា វិទ្យុ RVA មានប្រយោជន៍ សម្រាប់គ្រីស្តបរិស័ទរស់នៅក្នុងប្រទេសកម្ពុជា ក្នុងការទទួលដំណឹងពីសង្គម ព័ត៌មានពីកសិកម្ម សេដ្ឋកិច្ឋ សុខភាព និងព្រឹត្តិការណ៍ផ្សេងៗដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ជាពិសេសព័ត៌មានអំពីព្រះសហគមន៍កាតូលិក ក្នុងប្រទេស និងអន្តរជាតិ។ បន្ថែមពីនេះ កម្មវិធីព្រះបន្ទូលដំណឹងល្អថ្ងៃអាទិត្យ ត្រូវបានផ្សព្វផ្សាយ ទៅដល់ប្រជាជនទាំងអស់ ដែលនៅតំបន់ដាច់ស្រយាល។


“ក្នុងចំណោមកម្មវិធីទាំងអស់ ដែលខ្ញុំចូលចិត្តបំផុត គឺ ព្រះបន្ទូលដំណឹងល្អ ថ្ងៃអាទិត្យ។ ព្រះបន្ទូលដំណឹងល្អថ្ងៃអាទិត្យនេះ ជាចំណង់ចំណូលចិត្តរបស់ខ្ញុំ។ លោក យ៉ាន ភីរម្យ រៀបរាប់ថា៖ ពីព្រោះ នេះជាពេលវេលាមានលោកបូជាចារ្យ បងស្រី ឬបងប្រុស ចូលរួមនៅក្នុងកម្មវិធី និងធ្វើការបកស្រាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាក់ទងនឹងជីវិតប្រចាំថ្ងៃ”។


លោកបន្តអះអាងថា៖ “ក្នុងនាមជាគ្រីស្តបរិស័ទម្នាក់ ជំនឿកំពុងចិញ្ចឹមជីវិតរបស់យើង ដូច្នេះកម្មវិធីអាចពង្រឹងជំនឿរបស់ខ្ញុំ ឲ្យបានមាំមួនជាងមុន ហើយឲ្យខ្ញុំឈ្នះកាល្បួងនានាក្នុងសង្គម។ ទោះបីខ្ញុំស្នាក់នៅក្នុងតំបន់ដាច់ស្រយាល ឬរស់នៅឆ្ងាយពីលោកបូជាចារ្យ បងស្រី ឬបងប្រុសក៏ដោយ ក៏ខ្ញុំនៅតែអាចស្តាប់ព្រះបន្ទូលដំណឹងល្អថ្ងៃអាទិត្យ តាមរយៈវិទ្យុ RVA ឬគេហទំព័រវិទ្យុនេះបាន។

លុះពេលខ្ញុំស្តាប់ព្រះបន្ទូលដំណឹងល្អថ្ងៃអាទិត្យ ខ្ញុំអាចរិះគិតអំពីជីវិតរបស់ខ្ញុំ តាមខ្លឹមសារ នៃព្រះគម្ពីរ និងជំរុញឲ្យមានការផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។ ឧបមាថា៖ នៅពេលខ្ញុំមានការរកាំចិត្ត ខ្ញុំរមែង អធិដ្ឋានថ្វាយព្រះជាម្ចាស់ ហើយព្រះអង្គទ្រង់ប្រទានប្ញទ្ធានុភាព និងការលើកទឹកចិត្តដល់ខ្ញុំ។ ក្រៅពីនេះទៀត វិទ្យុ RVA ក្នុងកម្មវិធីព្រះគម្ពីរ ខ្ញុំក៏បានរៀនរបៀបធ្វើជាមនុស្សល្អ គោរពអ្នកដទៃ និងកើតចិត្តស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្តីសុខសាន្ត និងស្មើគ្នាផងដែរ”។
កម្មវិធីអំពីកសិកម្ម ក៏ជាកម្មវិធីដ៏ល្អណាស់ ពីព្រោះប្រជាជនកម្ពុជាភាគច្រើន ជាអ្នក ប្រកបរបរកសិកម្ម។ នៅក្នុងកម្មវិធីនោះ កសិកម្មបង្រៀនកសិករ នូវរបៀបដាំពូជ រក្ខជាតិផ្សេងៗ ជាអាទិ៍ ពោត ស្រូវ ដែលជាផលិតផលសំខាន់ជាងគេ សម្រាប់ ប្រជាជនកម្ពុជា ក៏ដូចជាបន្លែបង្ការជាដើម ដោយមានបច្ចេកទេសថ្មីក្នុងការដាំឲ្យ កាន់តែមានប្រសិទ្ធភាព។ ដូច្នេះ ពួកគេអាចរៀនបចេ្ចកទេសក្នុងការដាំ តាមកម្មវិធីនេះរៀងរាល់សប្តាហ៍។
ទោះបីយ៉ាងណាក្តី ខ្ញុំមានអនុសាសន៍ខ្លះ តាមការអានកណ្ឌនៃព្រះគម្ពីរ។ នៅក្នុងកណ្ឌនេះ យើងគួរតែដើរតួ ពីព្រោះមានតួអង្គជាច្រើន ហើយប្រសិន បើយើងគ្រាន់តែអានព្រះគម្ពីរ វាមិនគួរចាប់អារម្មណ៍នោះឡើយ។ វិទ្យុ RVA ពិតជាមានប្រយោជន៍ណាស់សម្រាប់គ្រីស្តបរិស័ទ ក្នុងការអធិដ្ឋាន និងស្មឹងស្មាធិ៍ នៅពេលកំពុងផ្សាយ៕

លោក លី សុវណ្ណា ៖ ប្រធានកម្មវិធី

លោក ឆាក លាំង ៖ អ្នកសម្របសម្រួលកម្មវិធី

កញ្ញា ប៉ែន ស្រីមាស ៖ ជំនួយការអ្នកសម្របសម្រួលកម្មវិធី

កញ្ញា រឿន ស្រីម៉ាច ៖ អ្នកផលិតកម្មវិធី

លោក ឡុង សំភាស់ ៖ អ្នកផលិតកម្មវិធី

ទំនាក់ទំនង

ផ្ទះលេខ២៥ ផ្លូវលេខ២៤២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ

ទូរស័ព្ទលេខ៖ (៨៥៥) ២៣ ២២៤ ១២០

អ៊ីមែល៖ vccradio@gmail.com

វេបសាយ៖ http://khmer.rveritas-asia.org